ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅ មានករណីដ៏រន្ធ ត់មួយបានកើតឡើង ដោយក្មេងៗសិស្សសាលា ជាច្រើនបានបា ត់ ប ង់ ជីវិត នៅក្នុងហេតុការណ៍លិ ច ទូក ចំណុច ភូមិ កោះចំរើន ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។



នៅក្នុងហេតុការណ៍មួយនេះ បានធ្វើឲ្យមហាជន ជាច្រើនមានអារម្មណ៍សោកសង្រែង សោកស្តាយ និងអាណិតដល់ ក្មេងៗ ក៏ដូចជាក្រុមគ្រួសារ នៃ ស ព ដែលបានបា ត់ប ង់ កូនៗជាទីស្រឡាញ់ទៅ ទាំងដែលពួកគាត់នៅក្មេងៗខ្លាំងណាស់ ម្យ៉ាង សុទ្ធតែអ្នកតស៊ូរៀនសូត្រថែមទៀតផង។
ដោយឡែកនៅថ្ងៃទី ១៥ខែ តុលា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានរកឃើញ ស ព របស់កុមារាចុងក្រោយ ហើយ កាលពីវេលាម៉ោង ៦ និង ១៥នាទី ព្រឹកថ្ងៃទី ១៥ នេះ ។ ក្មេងប្រុសនោះ មានឈ្មោះថា មាស សុវណ្ណរាជ អាយុ ១៤ ឆ្នាំ ដែលជាក្មេង ដែលរកឃើញចុងក្រោយគេ។
ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនៃស ព នៅថ្ងៃនេះ ភរិយារបស់លោក ចែម ចាន់រ៉ា ហៅ ពាក់មី ក៏បាននាំយកថវិកាចំនួន៣ពាន់ដុល្លារ ដែលជារបស់ស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ទៅជូនក្រុមគ្រួសារក្មេងដែលបានស្លា ប់ បា ត់ ប ង់ជីវិតនៅក្នុងហេតុការណ៍នោះ។
លោក ពាក់មី បានឲ្យដឹងថា "ថវិការរបស់ស្រីអូន 12លានរៀល បូករួមបន្ថែមជាមួយថវិកាផ្ទាល់ខ្លួនខ្ញុំ2លាន8សែនរៀល បានទៅដល់ដៃ ម្តាយឪពុកក្មួយៗរ ង គ្រោះ នឹងក្មួយៗដែលនៅមានជី-វិតរួចហេីយ គ្រួសារស ព11គ្រួសារ 1គ្រួសា1លាន2សែនរៀល នឹងក្មួយៗ4នាក់ ម្នាក់40មុឺនរៀល
ចំណែកថវិកាដែលបងប្អូនផ្ញេីមកកាន់កុងABAខ្ញុំ ខ្ញុំនឹងទៅផ្ទាល់នៅថ្ងៃអាទិត្យស្អែកនេះម៉ោង2រសៀល បងប្អូនអាចចូលបុណ្យតាមខ្ញុំបន្ថែមទៀតបាន ABA , 015300007 , Chemchanra , ខ្ញុំឈប់ទទួលនៅត្រឹមថ្ងៃអាទិត្យម៉ោង12ស្អែកនេះហេីយ អរគុណបងប្អូនក្នុងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ"។













