ឃាត់ខ្លួនម្ចាស់ទូកដរ២នាក់ ជាបងប្អូនបង្កើត និងអ្នកបើកទូកម្នាក់ពាក់ព័ន្ធហេតុការណ៍លិចទូកនៅស្រុកលើកដែក បណ្តាលឲ្យកូនសិស្ស ១១នាក់បាត់បង់ជីវិត…
-

កណ្តាល ៖ ដូចដែលទស្សនិកជនបានជ្រាបហើយថា កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានឧបទ្ទវហេតុ (លិចទូកដរទទឹង) ស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក​ ខេត្តកណ្តាល នៅក្នុងឧបទ្ទវហេតុ មានកូនសិស្ស១១នាក់បានស្លាប់បាត់បង់ជីវិត និងមាន៤ នាក់បានរស់រានមានជីវិតសពីហេតុការណ៍មួយនេះផងដែរ ។ 

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះថា កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់ គឺម្ចាស់ទូកដរ២នាក់ ជាបងប្អូនបង្កើត និងអ្នកបើកទូកម្នាក់ ក្រោយជាប់ពាក់ព័ន្ធហេតុការណ៍លិចទូក បណ្តាលឱ្យស្លាប់កូនសិស្សចំនួន១១នាក់ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក៕