ហេតុការណ៍លិ ចទូក នៅចំណុចភូមិ កោះចំរើន ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានបណ្តាលឲ្យចិត្តមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានទទួលដំណឹងមិនល្អទាំងយប់ ខណៈមានក្មេងៗសិស្សសាលាជាច្រើនបាន ទទួល មរណ ភាព ក្រោយពេលចេញពីសាលារៀន ទៅផ្ទះសំបែងវិញ។



ហេតុការណ៏ដ៏រន្ធ ត់មួយនេះ បានកើតឡើង កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ខណៈពេលប្អូនៗសិស្សសាលា ពួកគាត់បានចេញដំណើរពីសាលារៀនភាសាបរទេស ត្រឡប់ទៅផ្ទះវិញ ដោយការជិះទូកចម្លង ។ នៅក្នុងរដូវវស្សានេះ ទឹកទន្លេបានហក់ឡើងខ្ពស់ទើបបណ្តាលឲ្យតាមដៃទន្លេ ទឹកកើនឡើង ហើយដៃទន្លេដែលប្អូនឆ្លងនេះ ក៏មានទឹកច្រើន។ ជាទូទៅបើខុសពីរដូវវស្សា មិនមានទឹកទេ មានទឹកតែកំឡុងពេល ទឹកឡើងតែប៉ុណ្ណោះ។
ជាទម្លាប់ប្អូនៗតែងតែធ្វើដំណើរតាមទូក ដើម្បីទៅរៀន និងត្រឡប់មកផ្ទះវិញ ប៉ុន្តែស្រាប់តែនៅថ្ងៃទី១៣ខែតុលា ឆ្នាំ២០២២នេះ ស្រាប់តែមានហេតុការណ៍នេះកើតឡើង បណ្តាលឲ្យអ្នកភូមិ ក៏ដូចជាបងប្អូនលេងបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានអារម្មណ៍រន្ធ ត់ ចិត្តនិងអាណិតដល់ប្អូនៗជាខ្លាំង។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង លោក សាវិន ហ្វីលីព ក៏បានទៅដល់ផ្ទះរបស់ប្អូនស្រី ដែលរួចខ្លួនពីគ្រោះមួយនេះ ហើយក៏បានទៅជួបជាមួយក្មេងៗចំនួន៣នាក់ទៀត ដែលរួចជីវិតផងដែរ។
លោក សាវិន ហ្វីលីព បានឲ្យដឹងថា "នេះជាកុមារាកុមារីទាំង៤នាក់ដែលខ្ញុំបានជួបផ្ទាល់ក្បែរដីចំការចេករបស់ខ្ញុំ ពួកគេមហាសំណាងបំផុតបានរួចផុតពីសេចក្ដីស្លាប់លិចទូកដនៅភូមិកោះចំរេីន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្ត កណ្ដាលកាលពីយប់ម្សិលមិញ ១៣ តុលា ២០២២ វេលាម៉ោង ៦.50នាទីល្ងាច ។ ១. កុមារា ហេង ហ៊ុយ ២. កុមារី វី ចាន់បូរ៉ា ៣. កុមារា សូត្រ រក្សា ៤.កុមារី ម៉ារីណា ពួកគេសុទ្ធសឹងជាក្មេងមានអាយុក្រោម១៤ឆ្នាំហេីយជាសិស្សរៀនពូកែទាំងអស់។









ប្រភព៖ សាវិន ហ្វីលីព Savin Phillip