ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា កាលប៉ុន្មានថ្ងៃមុន នៅប្រទេសថៃទើបតែមានរឿងដ៏រន្ធ ត់មួយបានកើតឡើង នោះគឺ មានជាង២០នាក់ត្រូវបានបុរសម្នាក់ សម្លា ប់ នៅក្នុងមណ្ឌលថែទាំក្មេងតូច ប៉ែកខាងជើងនៃផ្ទៃប្រទេសថៃ។ បន្ទាប់ពីហេតុការណ៍ដ៏រន្ធ ត់នោះបានកើតឡើង ស្រាប់តែនៅក្នុងប្រទេសកម្ពុជាយើងមានហេតុការណ៍ដ៏សោ កសៅមួយបានកើតឡើង ខណៈមានក្មេងជាច្រើនបានស្លា ប់ បា ់ត់ ប ង់ជីវិត ពេលលិ ចទូ ក ចម្លងនៅ ខេត្តកណ្តាល។



ហេតុការណ៍មួយនេះ បានធ្វើឲ្យក្មេងជាច្រើនបានទទួលមរណ ភាព ហើយពេលនេះ ក្រុមគ្រួសារកំពុងតែរៀបចំពិធីបុណ្យ ស ព តាមប្រពៃណីខ្មែរ ជូនដំណើរពួកគាត់ទៅកាន់សុគតិភព ។ ដោយឡែកបើងាកមកមើលពីទិដ្ឋភាពនៅថ្ងៃនេះ ក្នុងពិធីដង្ហែ និងបូជាស ព របស់ក្មេងៗ ឃើញហើយពិតជាទប់ទឹកភ្នែកមិនបាននោះទេ។
ជាក់ស្តែងក៏មានគណនីហ្វេសប៊ុកមួយមានឈ្មោះថា Ahmilk Milk បានធ្វើការបង្ហោះសារថា "បន្ទាប់ពីកុមារនៅថៃ ឥលូវនៅកម្ពុជាដែលធ្វេីអោយខ្ញុំយំ តេី អ្នកដែលមានលុយច្រេីនហេីយ និងអ្នកដឹកនាំពាក់ព័ន្ធទាំងឡាយ អាចជួយកុមារទាំងនោះ ដេីរតួជាមនុស្សធម៌ពិតប្រាកដ និងមានទំនួលខុសត្រូវ សំរាប់ធនធានមនុស្ស និងអ្នកដែលត្រូវការពិតប្រាកដបានទេ
មិនមែនចាំបាច់តែនៅមុខកាមេរ៉ា រឺ យកចិត្តអ្នកមានអំណាច ដេីម្បីមុខជំនួញ និង ផលចំណេញរបស់អ្នកទេ ព្យាយាមជួយសំរួលដល់ពួកគេនៅទីដាច់ស្រយាលនិងក្រីក្រអោយមានភាពងាយបន្តិចបានទេ? អ្នកឃេីញ មណ្ឌលកុមារទុរគតច្រេីន គម្លាតរវាងអ្នកមាន និង អ្នកក្រខ្លាំងមិនមែនជាសញ្ញាល្អទេ រឺក៏អ្នកខ្លាចគេដៀលថាអ្នកល្ងង់មែនទេដែលជួយគេពីបេះដូងដោយមិនគិតពីផលប្រយោជន៍នោះ?"។
























