ករណីលិ ចទូកចម្លងកូនសិស្សសាលា នៅចំណុច ភូមិ កោះចំរើន ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្ត កណ្តាល បានធ្វើឲ្យមហាជន ទូទាំងប្រទេស មានអារម្មណ៍ស្លុ ត ចិត្តជាខ្លាំង ពេលបានទទួលដំណឹងដ៏សោកសៅ និង រន្ធ ត់មួយនេះ បានកើតឡើងមកលើក្មេងៗ។



អារម្មណ៍ដ៏ក្រៀមក្រំសោកសៅ អាណិតចំពោះក្មេង ត្រូវបានបងប្អូនមហាជនចែករំលែកតៗ ព្រមជាមួយសាររំលែកយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃ ស ព ដែលបានបា ត់ ប ង់កូនៗជាទីស្រឡាញ់របស់ខ្លួនទៅ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ។
ដោយឡែកក្រុមគ្រួសាររបស់ក្មេងៗ ក៏បានមកទទួលស ព យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ដោយក្តីនឹកស្រណោះ ភាពក្រៀមក្រំ ទុក្ខសោក ភាពសោកស្តាយ ចំពោះការចែកឋាន ទៅរបស់ក្មេងៗ។ បើងាកមកមើលពីទិដ្ឋភាពដង្ហែរស ព ក្មេងៗ វិញ ឃើញហើយពិតជាក្តុកក្តួល ជាខ្លាំង ។
ឪពុកម្តាយ បានត្រឹមតែសំលឹងមើលរូបថតកូនប្រុស ដែលចាកចេញទៅទាំងវ័យ (សក់ស ជូនដំណើរសក់ខ្មៅ) តើគួរឲ្យក្រៀមក្រំបែបណា? ម្យ៉ាង កូននៅតូច ត្រូវការអាណាព្យាបាលមើលថែ តែពេលនេះលែងមានពេលនៅក្បែរ តើពួកគាត់មានអារម្មណ៍យ៉ាងណា?
គួរបញ្ជាក់ផងដែរថា ហេតុការណ៍ដ៏រន្ធ ត់ មួយនេះ បានកើតឡើងនៅចំណុច ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដោយឈ្មោះអ្នកស្លា ប់ បា ត់ ប ង់ ជីវិត និងកំពុងបា ត់ខ្លួន មាន៖ ១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្, ២៖ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស, ៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស, ៤៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៥៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស, ៦៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស, ៧៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស, ៨៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស, ៩៖ ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស, ១០៖ ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស, ១១៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។
ចំណែកឯនាក់ រួចផុតជីវិតមានចំនួន៤នាក់ មានឈ្មោះ ១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង (រស់), ២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង (រស់), ៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (រស់), ៤៖ ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (រស់)។































ប្រភពរូប៖ Fresh News