ដូចដែលបងប្អូនមហាជនបានជ្រាបហើយថាកាលពីថ្ងៃម្សិលមិញនេះ មានករណីលិ ចទូកចម្លងកូនសិស្សសាលា នៅចំណុច ភូមិ កោះចំរើន ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្ត កណ្តាល ដែលធ្វើឲ្យមហាជនទូទាំងប្រទេស មានអារម្មណ៍តក់ស្លុ ត និង សោកសៅជាពន់ពេក ។



ដោយឡែកបន្ទាប់ពីបានរកឃើញស ព របស់ប្អូនៗសិស្សសាលា ជាបន្តបន្ទាប់នោះ ក្រុមគ្រួសារនៃ ស ព ក៏បានយកស ពកូនប្រុស របស់ខ្លួនទៅផ្ទះ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណីខ្មែរ ។ ដោយឡែក ម្តាយនៃស ព របស់ក្មេងប្រុស បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ខណៈពេលស ព បានមកដល់ផ្ទះ។
ក្នុងមានជាម្តាយម្នាក់ពិតជារន្ធ ត់ និងស្តាយ ជាពន់ពេក មិនគួរណាកូនប្រុសមកជួបរឿងអកុសលបែបនេះឡើយ។ ម្តាយក្មេងប្រុស បានបង្ហោះសារថា "ជាតិនេះកូនមកនៅជាមួយម្ដាយបានត្រឹនប៉ុហ្នឹង បើមានជាតិក្រោយពិតសូមឲ្យកូនមកនៅជាមួយម៉ាក់រហូតណាកូនស ម្លាញ់"។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍ដ៏រន្ធ ត់ មួយនេះ បានកើតឡើងនៅចំណុច ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដោយឈ្មោះអ្នកស្លា ប់ បា ត់ ប ង់ ជីវិត និងកំពុងបា ត់ខ្លួន មាន៖ ១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្, ២៖ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស, ៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស, ៤៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៥៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស, ៦៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស, ៧៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស, ៨៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស, ៩៖ ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស, ១០៖ ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស, ១១៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។
ចំណែកឯនាក់ រួចផុតជីវិតមានចំនួន៤នាក់ មានឈ្មោះ ១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង (រស់), ២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង (រស់), ៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (រស់), ៤៖ ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (រស់)។





























