តារាចម្រៀងស្រី គ្រាន់តែទទួលដំណឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ពីករណី លិ ចទូកដរទទឹង នៅខេត្តកណ្តាល ធ្វើឲ្យសុខ ពិសី ស្ទើរស្រក់ទឹកភ្នែក អាណិតដល់ក្រុមគ្រួសារនៃ ស ព ដែលបានបា ត់ ប ង់កូនៗ ទាំងកំពុងពេញស្រឡាញ់ ដោយពួកគាត់កំពុងតែស្វែងរកចំណេះ។



តារាចម្រៀងស្រី សុខ ពិសី ក៏បានធ្វើការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនទាំងខ្លោ ចចិត្ត បែបនេះថា "នាងខ្ញុំសូមចូលរួមរំលែកទុក្ខផង ខ្លោ ចចិ ត្តណាស់លោកអើយ" ។ ដោយមិនត្រឹមតែតារាចម្រៀង សុខ ពិសីទេ ក៏មានបងប្អូនជាច្រើន ពិតជាអាណិតដល់ក្រុមគ្រួសារនៃ ស ព ជាខ្លាំងដែលបានបា ត់ ប ង់ កូនៗ។
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលន ចំនួនអ្នកស្លា ប់ បានកើនឡើងដល់ទៅ៩នាក់ហើយ ខណៈពេលដែលមានឪពុកម្តាយ ផ្សេងទៀត កំពុងតែស្រែកដង្ហើយ ហៅកូន ដែលមិនទាន់រកឃើញនៅឡើយ ចំនួន២នាក់ទៀតផងដែរ។
ហេតុការណ៍ដ៏រន្ធ ត់ មួយនេះ បានកើតឡើងនៅចំណុច ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដោយឈ្មោះអ្នកស្លា ប់ បា ត់ ប ង់ ជីវិត និងកំពុងបា ត់ខ្លួន មាន៖ ១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្, ២៖ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស, ៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស, ៤៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៥៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស, ៦៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស, ៧៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស, ៨៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស, ៩៖ ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស, ១០៖ ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស, ១១៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។
ចំណែកឯនាក់ រួចផុតជីវិតមានចំនួន៤នាក់ មានឈ្មោះ ១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង (រស់), ២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង (រស់), ៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (រស់), ៤៖ ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (រស់)។


























