កណ្តាល៖ មកដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២នេះ ករណីលិ ចទូកដរដឹកកូនសិស្សចេញពីសាលាទៅផ្ទះ កំពុងធ្វើឲ្យបងប្អូនមហាជនជាទូទាំងប្រទេស អាណិតខ្លោ ចចិត្តជាខ្លាំង ពេលបានទទួលដំណឹងដ៏សោកសៅមួយនេះ ខណៈពេលនេះ អ្នកស្លា ប់បានរកម្នាក់ទៀតហើយ ដោយមានចំនួនស្លា ប់ បា ត់ ប ង់ ជីវិត កើនឡើងដល់ ៩នាក់ហើយ។
ហេតុការណ៍ដ៏រន្ធ ត់ មួយនេះ បានកើតឡើងនៅចំណុច ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដោយឈ្មោះអ្នកស្លា ប់ បា ត់ ប ង់ ជីវិត និងកំពុងបា ត់ខ្លួន មាន៖ ១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្, ២៖ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស, ៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស, ៤៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៥៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស, ៦៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស, ៧៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស, ៨៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស, ៩៖ ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស, ១០៖ ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស, ១១៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។
ចំណែកឯនាក់ រួចផុតជីវិតមានចំនួន៤នាក់ មានឈ្មោះ ១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង (រស់), ២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង (រស់), ៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (រស់), ៤៖ ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (រស់)។







ប្រភព៖ freshnewsasia