យោងតាមការបង្ហោះរបស់ហ្វេសប៊ុកលោក សុវណ្ណ រិទ្ធី បានរៀបរាប់ថា ៖ បងរិទ្ធីអើយ ! កូនស្រីខ្ញុំមិនដឹងឃ្លានបាយយ៉ាងណាទេ ?មកដល់ពេលនេះ ម៉ោងនេះសមត្ថកិច្ចបានរកឃើញកូនគេចំនួន 6 នាក់ទៀតហើយសរុបទាំងអស់ 8 នាក់ទាំងយប់មិញ នៅឡើយតែកូនខ្ញុំមិនដឹងថាគាត់ឃ្លានបាយយ៉ាងណាទេ? ខ្ញុំជាម្ដាយបានត្រឹមតែធ្វើម្ហូបដែលកូនចូលចិត្តយកមកសែនប្រេងដើម្បីឱ្យកូនរបស់ខ្ញុំបានហូបឲ្យឆ្អែតកុំឲ្យគាត់ឃ្លាន កូនអើយកូនសូមកូនផុសឡើងមកម្ដាយអង្គុយចាំកូនមួយយប់ទល់ភ្លឺហើយ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងចុះ (RIP) ។
សូមបញ្ចាក់ផងដែរថាតាមការរៀបរាប់ខាងលើនេះជាពាក្យសម្តីដ៏សែក្តុកក្តួលរបស់ម្តាយក្មេងដែលបានលង់ទឹក កាលពីវេលាម៉ោង១៩:០០នាទី ស្ថិតនៅចំណុច ទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក៕
ប្រភព៖ Sovann Rithy






