នៅក្នុងហេតុការណ៍ដ៏រន្ធ ត់ មួយនៅខេត្តកណ្តាល បានបណ្តាលឲ្យមហាជន ក៏ដូចជាបងប្អូនលេងបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានចិត្តអាណិតដល់ក្រុមគ្រួសារ របស់កូនសិស្សទាំងអស់គ្នា ដែលពេលនេះ កំពុងតែជួបរឿងលំបា ក មិនអាចកាត់ថ្លៃបាន ខណៈពេលដែលក្មេងសិស្សសាលាជាច្រើន បានទទួលមរណ ភាព នៅក្នុង ឧបទ្ទវហេតុ (លិ ចទូកដរ ទទឹង)។



ដោយឡែកមកទល់នឹងពេលនេះ មានក្មេងសិស្សសាលា ចំនួន៨នាក់ ហើយដែលបានស្លា ប់ បា ត់ ប ង់ ជីវិត និងមានក្មេងចំនួន៣នាក់ទៀត សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្វែងរកបន្ត ខណៈពេលដែលមិនទាន់ដឹងថា ពួកគាត់នឹងទៅជាយ៉ាងណាឡើយ។
មហាជនក៏ដូចជា អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មានតែបួងសួងដ៏វត្ថុសាកសិទ្ធ សូមតាមថែ ក្មេងៗដែលបា ត់ ខ្លួននៅក្នុងហេតុការណ៍នេះ ឲ្យរួចផុតជីវិតផងចុះ។ ជាមួយគ្នានោះផងដែរ តារាចម្រៀងប្រុសវ័យក្មេង លោក ពុធ មិថុនា ពិតជាមានអារម្មណ៍រន្ធ ត់ ចិត្ត តាំងពីយប់មក ខណៈពេលដែលបានឃើញការបង្ហោះឡើងពីការលិ ចទូកដរ នៅខេត្តកណ្តាលនោះ។
លោកក៏បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនៃ ស ព ដែលបានបា ត់ ប ង់ ជីវិត ដោយបានរៀបនិយាយថា "សូមចូលរួមសោ កស្តា យ និង រំលែកទុក្ខដល់ប្អូនៗដែលជួបឧបទ្ទវហេតុលិ ច ទូក ដរផង ហើយក៏សូមបួងសួងដល់ទេវតាកុំឱ្យមានហេតុការណ៍បែបនេះបន្តទៀតដល់ប្រជាជនខ្មែរដែលធ្វើដំណើរតាមផ្លូវទឹកទាំងអស់គ្នា"។
ក្រៅពីតារាប្រុសរូបនេះ តារាចម្រៀងរ៉េប ដ៏ល្បីឈ្មោះគឺលោកពូឃ្លាំង ក៏បានបង្ហាញអារម្មណ៍សោកស្តា យ ជាពន់ពេក ចំពោះការបា ត់ ប ង់ ជីវិតរបស់ក្មេងសិស្សសាលា ចំនួន៨នាក់ ដែលបានបា ត់ ប ង់ ជីវិត ទៅហើយ ហើយក៏សូមបួងសួងដល់វត្ថុសាកសិទ្ធ សូមឲ្យក្មេងបីនាក់ រួចផុតជីវិតផងចុះ៕






























