កម្សាន្ត ៖ ពិតណាស់កញ្ញា អៀ ម៉េងលិ គឺជាតារាសម្តែងស្រីដ៏ល្បីឈ្មោះមួយរូបដែលមានទេពកោសល្យ និងសមត្ថភាពអាចសម្តែងបានគ្រប់ទម្រង់ ធ្វើឲ្យត្រូវចិត្តរបស់មហាជនខ្លាំងណាស់ ដោយសារតែបែបនេះហើយទើបនាងមានសម្លេងគាំទ្រច្រើន ។
យ៉ាងណាមិញមិនត្រឹមតែមានសមត្ថភាពនោះទេ កញ្ញា អៀ ម៉េងលិ ក៏ត្រូវបានគេដឹងថាមានរូបសម្ផស្ស ស្រស់ស្អាតខ្លាំងថែមទៀតផង ហើយនៅពេលតែងខ្លួនម្តងៗគឺពិតជាទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនជាច្រើន ។
ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះ តារាសម្តែងដ៏ល្បីឈ្មោះរូបនេះបានបង្ហោះរូបថត សិចសុីអួតសម្រស់ជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយពិតជាទទួលបានការចាប់អារម្មណ៍ណាស់ពីសំណាក់មហាជន មិនត្រឹមតែប៉ុណ្ណោះថែមទាំងធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលដល់សម្រស់របស់នាងថែមទៀតផង ៕









