ខេត្តកណ្តាល៖ មកទល់នឹងពេលនេះ ឧបទ្ទវហេតុ លិ ចទូកដរទទឹង បានធ្វើឲ្យបងប្អូនមហាជន ជាច្រើនពិតជាមានអារម្មណ៍តក់ស្លុត ចិត្តជាខ្លាំង កូនគេ កូនយើង ។ ឪពុកម្តាយ កំពុងតែអង្គុយយំសស្រាក ដង្ហើយរកកូន ក្តីឈឺចាប់មួយនេះ ពិតជាធ្វើបានចិត្តពួកគាត់ណាស់។



ឧបទ្ទវហេតុ លិ ច ទូកដរទទឹង មានក្មេងសរុបចំនួន១៥នាក់ ក្នុងនោះមានស្រីចំនួន៥នាក់ ត្រូវបានគេរកឃើញ សរុបចំនួន១២នាក់ ស្លា ប់ ០៨នាក់ (ស្រីម្នាក់) នៅសល់៣នាក់ទៀត នៅតែបន្តបា ត់ ខ្លួននៅឡើយទេ។ ក្នុងចំណោមមាតាបិតាគ្រួសារកុមារសិស្សសាលាទាំងនោះដែលឈរចាំកូននៅមាត់កំពង់
ក្រោយសា ក ស ពក្មេងៗតូចៗស្រ ង់ពីទឹក១១នាក់ មួយយប់ទល់ភ្លឺ មានតែ៤គ្រួសារប៉ុណ្ណោះដែលមានសំណាងយកកូនទៅផ្ទះវិញទាំងនៅរស់។ ៣នាក់ទៀត ត្រូវបានគ្រួសារពួកគេកំពុងបន្តរង់ចាំ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង ។
ដោយឡែកបើងាកមកស្តាប់សំដីរបស់ក្មេងស្រីម្នាក់ដែលមានសំណាងរួចផុតជីវិត ក្នុង ឧបទ្ទវហេតុ លិ ចទូកដរទទឹង វិញ នាងបានប្រាប់ថា កុមារី ឈ្មោះ វី ចាន់បូរ៉ា អាយុ១២ឆ្នាំ ក្រោយទូកលិ ចនាងបានបណ្តែតខ្លួន ហើយគេចចេញពីអ្នកដទៃកុំឲ្យតោងគ្នា មួយសន្ទុះ វី ចាន់បូរ៉ា ថា ខ្លួនបានទៅដល់គោក ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ កុមារីរូបនេះ បានបញ្ជាក់ថា រាល់ដងនាងតូច បណ្តែតខ្លួនលិ ច ៗ តែម្តងនេះ នាង បណ្តែតខ្លួនទៅ ស្រាប់តែអត់លិ ចទេ ដោយកុមារីរូបនេះថា ខ្លួនមិនចេះហែលទឹកនោះទេ។
បូរ៉ា បានបន្ថែមទៀតថា នាង រៀនថ្នាក់ទី៦ នៃសាលាបឋមសិក្សា ហ៊ុន សែន កោះចំរើន ហើយនាងនិងមិត្តភក្តិតែងតែជិះទូកដទៅរៀនភាសាអង់គ្លេសមួយ នៅត្រើយម្ខាងរាល់ថ្ងៃ ។ ប៉ុន្តែជីដូនមួយរបស់នាងពីរនាក់ទៀត បានស្លា ប់ បា ត់ ប ង់ ជីវិតនៅក្នុង ឧបទ្ទវហេតុនោះហើយ។ ចំណែកម្ចាស់ទូវិញ គាត់បានទៅដល់ច្រាំងមុននាងទៀត តែមួយភ្លែតសោះ គាត់ទៅដល់ច្រាំងបាត់។
ខណៈពេលលិចភ្លាម នោះ ក្មេងស្រីមហាសំណាងរូបនេះ បានប្រាប់ទៅជីដូនមួយឲ្យដោះកាតាបដែលស្ពាយចេញទៀត ប៉ុន្តែ ជីដូនមួយនាង មិនដោះចេញ ទើបធ្វើឲ្យ ជីដូនមួយនាង ជួបរឿងអកុសលបែបនេះ។ ក្មេងប្រុសដែលត្រូវជីដូនមួយក្មេងស្រី បូរ៉ា មានអាយុ១៣ឆ្នាំ គាត់បានទទួលមរណ ភាព ហើយ។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅ ទីតាំងលិចស្ថិតនៅក្នុង ភូមិ កោះចំរើន ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្ត កណ្តាលមនុស្សធំ៣នាក់ ១៥នាក់ពួកគេសុទ្ធជាក្មេងក្រីក្រ ៕







ប្រភព៖ វិដេអូ សាវិន ហ្វីលីព Savin Phillip និង សិល្បករកម្ពុជា