កណ្តាល ៖ គិតត្រឹមម៉ោង០៧:៣០នាទីព្រឹកនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានជួយសង្គ្រោះ និងរកឃេីញ ចំនួន១០នាក់ នៅសល់៥នាក់ទៀតកំពុងបាត់ខ្លួនឧប្បត្តិហេតុ (លិចទូកដទទឹង) នៅចំណុចកំពង់ដរទទឹង ចម្លងពីភូមិអំពិលទឹក ទៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
ជាមួយគ្នានេះដែរក្រោយមានហេតុការណ៍មួយនេះបានកើតឡើង តារាចម្រៀង ពូឃ្លាំង បានបង្ហាញអារម្មណ៍ក្តុកក្តួល បែបនេះថា ៖ «សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារក្មេងៗ ដែលបានជួបគ្រោះថ្នាក់លិចទូក ក្នុងដំណើរវិលត្រលប់ពីសាលារៀនរបស់ពួកគេ សូមបួងសួងឲ្យឆាប់រកឃើញអ្នកដែលបាត់ខ្លួន» ។
សូមរំលឹកផងដែរថាហេតុដ៏គួរឲ្យរន្ធត់ចិត្តមួយនេះបានកើតឡើងកាលពីវេលាម៉ោង១៩:០០នាទី ស្ថិតនៅចំណុច ទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក៕








