បងប្អូនជាច្រើនបានប្រាកដជាបានស្គាល់រួចមកហើយពី វត្តមានរបស់កុមារី ថា ស្រីណុច ដែលបានចូលប្រគួតប្រជែងក្នុងកម្មវិធី The Voice Kids Cambodia ហើយត្រូវបានមហាជនជាច្រើន អាណិតអាសូរក្រោយពីប្អូនស្រី បានរៀបរាប់ពីខ្សែជីវិតដ៏ជូរចត់របស់នាង តាមរយៈកម្មវីធីប្រឡង រហូតធ្វើឲ្យបងប្អូននៅក្នុងស្ទូឌីយូ ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន។



ខ្សែជីវិតដ៏កំសត់របស់ប្អូនស្រី ថា ស្រីណុច បានប្រាប់ថា មុនពេលដែលនាងមកប្រឡងនេះ ក៏មានបងប្អូនជិតខាងប្រាប់នាង សំលេងនាងមិនពិរោះទេ កុំឲ្យមកប្រឡងអី ប៉ុន្តែក្នុងនាងនៅតែពុះពារមកចូលរួមក្នុងកម្មវិធីប្រឡងមួយនេះ ដោយមានការជម្រុញលើកទឹកចិត្ត ពីសំណាក់លោកឪពុករបស់នាងផ្ទាល់។
ស្រីណុច ប្រាប់បន្ថែមទៀតថា មុនពេលនាងឡើងមកប្រឡងគឺ ប្អូនមិនមានសម្លៀកបំពាក់សម្រាប់មកប្រឡងនោះទេ តែមានអ្នកគ្រូពេទ្យចិត្តល្អម្នាក់បានឲ្យរ៉ូបមួយដល់ប្អូនស្រីដើម្បីចូលរួមប្រឡង ហើយប្អូនស្រីពិតជាសប្បាយចិត្តយ៉ាងខ្លាំង ។
ជាមួយគ្នានោះ ប្អូនស្រី ថា ស្រីណុច មិនបានជាប់ទៅវគ្គបន្តក៏ពិតមែនប៉ុន្តែប្អូនស្រីត្រូវបានមហាជនជាច្រើនអាណិតស្រឡាញ់និងជួយប្អូនស្រីឲ្យមានជីវភាពល្អប្រសើរដូចគេដូចឯងផងដែរ ។
បើក្រឡេកមកមើលការបង្ហោះសាររបស់តារាចម្រៀងអ្នកនាងពេជ្រ សោភា វិញ ក៏បានលើកឡើងពីជីវិតដ៏កំសត់របស់នាងដែរ ដោយអ្នកនាង បានរៀបរាប់ថា "ជីវិតជាការតស៊ូ មីងមើលក្មួយរួចហើយ ការពិតយើងកើតមកក្រយើងគ្មានកំហុសទេ មីងស្គាល់ហើយមកប្រលងគ្មានអីស្លៀកពាក់នឹងគេ គេនិយាយថាយើងក្រធ្វើមិចក៍មិនឈ្នះគេដែរ តែពាក្យនោះវាបានប្រាប់មីងថាថ្ងៃក្រោយមីងត្រូវតែឈ្នះដើម្បីឪពុកម្តាយមីងរស់ស្រួល ។ ជីវិតគឺជាការតស៊ូ "។
ជាក់ស្តែងនៅថ្ងៃនេះ អ្នកនាងពេជ្រ សោភា ក៏បានបន្ថែមទៀតថា "(បើបងប្អូនពិតជាចង់ជួយមែនគឺអោយគ្នាបានរៀន) មានចរិកល្អ សម្លេងអាចប្រើបានច្រើន ទាំងបទញ៉ាក់នឹងស្លូ អោយសាកច្រៀងអោយស្តាប់មិនល្អទាំងអស់តែអាចនិយាយថា ធំឡើងអាចច្រៀងបានច្រើន ចូលចិត្តលេងហ្គីតា ពូកែ តែមីងសុំអោយក្មួយរៀនសូត្រសិន អោយសសេរពាក្យក្នុងចិត្តសំរាប់ជួយគ្រួសារនាថ្ងៃមុខ ជីវិតជាការតស៊ូ
គាត់នៅក្មេងណាស់សំរាប់ខ្ញុំគិតបើចង់ជួយគាត់គួរអោយគាត់បានរៀនសូត្រ កុំយកពេលគ្នារៀនមកអោយគ្នាធ្វើការ គឺអាចបែកគំនិតក្មេង បើស្រលាញ់ពិត អាណិតពិត ជួយគ្នាអោយបានរៀន មួយទៀតហៅកែចាក់ច្រមុះ ថតសម្អាង កាពិតគ្នាចង់មានកន្លែងនៅភ្នំពេញ ចង់មើលពាក្យក្នុងចិត្តគាត់សសេរនោះទេ?ខ្ញុំសុំមិនថតវីដេអូ ព្រោះមិនដឹងថតធ្វើអី សូមអរគុណ"។




























