ប៉ុន្មានថ្ងៃមកនេះ Youtuber ប្រុសសង្ហា ហេង សុខវិសាល បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ក៏ដូចជា TikTok ហាក់មានការចាប់អារម្មណ៍ ដោយកំលោះសង្ហារូបនេះ ស្ងាត់ៗ ក៏ភ្ជាប់ពាក្យជាមួយ ស្រីស្អាត ជា ស្រីនា បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។


បន្ទាប់ពិធីភ្ជាប់ពាក្យបានបញ្ចប់ កំលោះ ហេង សុខវិសាល ក៏បានចេញសារមួយលើបណ្តាញសង្គម ប្រាប់ពីមូលហេតុ មិនចង់ផុសឲ្យបងប្អូនដឹង ព្រោះតែលោកមានការភិតភ័យខ្លាំងពេក ។ អារម្មណ៍ដែលភ័យផង អរផង ខណៈបានភ្ជាប់ពាក្យជាមួយមនុស្សដែលខ្លួនស្រឡាញ់ ពិតជារំភើបរកអ្វីប្រៀបផ្ទឹមពុំបាន។
ដោយឡែកលោក ហេង សុខវិសាល ក៏ឆ្លៀតបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា"អរុណសួស្តីពុកម៉ែបងប្អូននិងមិត្តភក្តិជាទីស្រឡាញ់ទាំងអស់គ្នា ពេលនេះកម្មវីធីរបស់យើងត្រូវបានបញ្ចប់ ពួកខ្ញុំសូមអរគុណអ្នករាល់គ្នា ជាពិសេសAdmin Pageទាំងអស់ Post cute cuteណាស់ អរគុណច្រើនណា ពេលខ្លះមើលទៅអរគុណច្រើនដងបន្តិចរាងសាំ ប៉ុន្តែខ្ញុំអត់ដឹងថាមានពាក្យអីក្រៅពីហ្នឹងដើម្បីបញ្ជាក់ពីអារម្មណ៍កក់ក្តៅនិងក្តីស្រឡាញ់ដែលអ្នកទាំងអស់គ្នាបានផ្តល់មកឲ្យពួកខ្ញុំនោះទេ ចង់ប្រាប់ថាពួកខ្ញុំទទួលបានវាហើយអរគុណខ្លាំងណាស់ ខ្ញុំសូមបួងសួងជូនពរឲ្យអ្នកទាំងអស់គ្នាទទួលបានតែភាពកក់ក្តៅ និងក្តីស្រឡាញ់ ដូចក្តីស្រឡាញ់ និងភាពកក់ក្តៅដែលអ្នកទាំងអស់គ្នាបានផ្តល់ឲ្យមកកាន់ពួកខ្ញុំ។ អរគុណ"។
លោកក៏បានបង្ហាញអារម្មណ៍រំភើប ពេលដែលបងបុរសៗ គាត់ហែជំនូនទៅកាន់ផ្ទះខាងស្រី ដោយអារម្មណ៍មួយនេះ ពិតជាមិនដឹងថាត្រូវនិយាយបែបណាឲ្យសមនោះទេ។ លោក ហេង សុខវិសាល បានប្រាប់ថា "នេះគឺជារូបភាពខ្លះៗក្នុងកម្មវិធីបំពាក់ចិញ្ចៀន ខ្ញុំអង្គុយគិតរកCaptionមួយថ្ងៃហើយអត់ដឹងត្រូវនិយាយពីអីទេ អ្វីដែលខ្ញុំចង់និយាយគឺប្រពៃណី វប្បធម៍របស់ខ្មែរយើងពិតជាស្អាតនិងមានអត្តន័យខ្លាំងណាស់
ខ្ញុំទើបតែបានយល់ច្បាស់ពេលដែលជួបផ្ទាល់ខ្លួនឯង អារម្មណ៍ដែលខ្ញុំទទួលបាននៅពេលនោះ វាពិតជាអារម្មណ៍មួយដែលពិសេស ខុសពីកាលដែលខ្ញុំមើល ឬជួយគេហែរាល់ដង ជាពិសេសនៅពេលដែលខ្ញុំនិងបងប្អូនសាច់ញាត្តិបានហែមកដល់មុខរោងដែលគេចាត់ទុកជាផ្ទះរបស់ខាងស្រី ខ្ញុំចាំថានៅពេលនោះខ្ញុំដើរបណ្តើរក៏ក្រលែកឃើញទៅឃើញម៉ាក់ ប៉ា របស់នាដែលកំពុងញញឹមចាំខ្ញុំនៅមុខរោងបណ្តើរ ពេលនោះមិនដឹងអារម្មណ៍អ្វីវាធ្វើតែស្ទើរតែទប់ទឹកភ្នែកអត់ជាប់ ចង់យំបន្តិច ខំទប់បន្តិចខ្លាចខ្មាសគេ ខ្ញុំខំងាកទៅរកម៉ាក់របស់ខ្ញុំដើម្បីបន្លប់អារម្មណ៍ តែដល់ងាកទៅគាត់ចេញទឹកភ្នែកមុនខ្ញុំបាត់ទៅហើយ...
បន្តិចក្រោយមកលោកតាអាចារ្យម្នាក់ដែលតំណាងឲ្យខាងប្រុសបានចចារ ជាមួយនឹងលោកតាអាចារ្យតំណាងឲ្យខាងស្រី ខ្ញុំមានអារម្មណ៍ថាវាពិតជាអច្ចារ្យណាស់រាល់ដងខ្ញុំតែងតែគិតថាស្រឡាញ់គ្នាវាអស់ច្បាស់លាស់ត្រឹមគ្រួសារសងខាងដឹងលឺហើយ តែអារម្មណ៍ខ្ញុំពេលនោះវាប្រាប់ថាលោកនេះច្បាស់លាស់ម៉ែឪអាច្បាស់លាស់ហើយ ខ្ញុំអត់ដឹងថាត្រូវនិយាយយ៉ាងម៉េចឲ្យគ្រប់គ្នាយល់ទេ គ្រាន់តែមានអារម្មណ៍ថាចាប់ពីពេលនេះទៅ
អ្វីដែលខ្ញុំត្រូវធ្វើគឺ ធ្វើយ៉ាងម៉េចឲ្យល្អ ស្រឡាញ់គ្នាឲ្យច្រើនដើម្បីជាការតបស្នងនៅភាពជឿជាក់របស់ពួកគាត់មកកាន់យើង។ខ្ញុំអត់រំពឹងថាអ្នករាល់គ្នាយល់ពីអ្វីដែលខ្ញុំចង់និយាយនោះទេ តែអារម្មណ៍ដែលខ្ញុំទទួលបានគឺពិតជាអស្ចារ្យ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូននៅភាពកក់ក្តៅដែលគ្រប់គ្នាបានផ្តល់ឲ្យ"។
ដោយឡែក ក្រោយភ្ជាប់ពាក្យបានប៉ុន្មានថ្ងៃសោះ លោកក៏បានធ្វើការបង្ហោះសារលើហ្វេសប៊ុករបស់ខ្លួន ប្រាប់ឲ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃនេះ លោកទទួលបានប្រាក់រហូតដល់ទៅ ៣២០០ដុល្លារ ដែលប្រាក់ចំនួនច្រើនណាស់ ដែលបានមកពីការស្រឡាញ់ និងគាំទ្ររបស់បងប្អូនមហាជន មកកាន់រូបលោក។
វិសាល បានបន្ថែមទៀតថា លុយ ដែលលោកទទួលបានពីហ្វេសប៊ុក នេះ គឺលោកបានសម្រសចិត្តបន្ថែមប្រាក់ផ្ទាល់ខ្លួនរបស់លោក ចំនួន ៨០០ដុល្លារបន្ថែមពីលើទៀត ដោយលោក បានធ្វើការបរិច្ចាគជូនដល់មន្ទីរពេទ្យ គន្ធបុប្ផាចំនួន ២០០០ដុល្លារ និង មន្ទីរពេទ្យ កុមារអង្គរ ចំនួន២០០០ដុល្លារផងដែរ។
ហេង សុខវិសាល បានរៀបរាប់ថា "ប៉ុន្មានថ្ងៃនេះវាប្រៀបដូចជាការយល់សប្តិ៍អញ្ចឹង ខ្ញុំពិតជាអត់នឹកស្មាន ហើយរំភើបខ្លាំងណាស់ចំពោះការស្រឡាញ់ និងភាពកក់ក្តៅដែលទទួលបានពីអ្នកទាំងអស់គ្នា វាពិតជាមានក្តីសុខ និងសុភមង្គលណាស់ តែពួកខ្ញុំមិនគួរទទួលបានវាតែម្នាក់ឯងនោះទេ ចឹងខ្ញុំក៏សម្រេចចិត្តថា ចង់ចែករំលែកក្តីស្រឡាញ់ដែលទទួលបានពីអ្នកទាំងអស់គ្នាជាមួយនិងក្មេងៗរបស់យើងដែរ។
នេះគឺជាលុយ3200$ ដែលខ្ញុំរកបានពីFBក្នុងរយះពេល7ថ្ងៃនេះ លុយនេះគឺបានមកពីការទស្សានារបស់អ្នកទាំងអស់គ្នាវាប្រៀបដូចជាក្តីស្រឡាញ់និងភាពកក់ក្តៅរបស់អ្នករាល់គ្នាអញ្ចឹញ ហើយថ្ងៃនេះខ្ញុំបានប្រគល់ក្តីស្រឡាញ់និងភាពកក់ក្តៅមួយនេះជូនទៅឲ្យក្មេងៗដែលត្រូវការ។ ខ្ញុំជឿថាពួកគាត់និងសប្បាយចិត្ត អរគុណច្រើន"។


























