ពិធីការិនី និងជាតារាសម្តែងដ៏មានឈ្មោះល្បីអ្នកនាង គង់ ចាន់ស្រីមុំ តាំងពីបានចាប់ដៃលោកគឹម សីហា ចូលរោងការអស់រយៈពេលជាច្រើនឆ្នាំមក គេសង្កេតឃើញថា ជីវិតរបស់អ្នកនាង កាន់តែមានសុភមង្គល និង រីករាយ ទ្វេរដង ព្រោះតែជីវិតមួយនេះ ពោរពេញទៅដោយភាពយល់ចិត្ត ពីសំណាក់បុរសកំពូលស្នេហ៍។



បច្ចុប្បន្ននេះ អ្នកនាង គង់ ចាន់ស្រីមុំ មានចំណងដៃកូនស្រីដ៏គួរឲ្យក្នាញ់ម្នាក់ ដែលគ្រប់គ្នាបានស្គាល់ ហៅ ឈ្មោះថា អូនម៉ូម៉ូ ។ កូនស្រី អ្នកនាង គង់ ចាន់ស្រីមុំ ក៏មានស្អាត ឆ្លាត និង មានប្រជាប្រិយភាពមិនចាញ់ម៉ាក់ៗ ប៉ុន្មាននោះទេ។ អូនម៉ូម៉ូ គឺជាក្មេងស្រីម្នាក់ ពូកែលេងទឹកមុខ និង ចូលចិត្តស្ទាយ៍ប្លែកៗ ព្រោះថាស្ទាយ៍ទាំងអស់នេះ គឺអ្នកនាង គង់ ចាន់ស្រីមុំ ជាអ្នករៀបចំអោយ ម្យ៉ាងត្រូវអូនម៉ូម៉ូ គាត់ឆ្លាតផងនោះទើបធ្វើឲ្យនាង ចាប់បានយ៉ាងឆាប់រហ័យ ចំពោះស្ទាយ៍តែងតែខ្លួនរបស់ម៉ាក់ៗ។
បើនិយាយពីជីវិតរស់នៅរបស់អ្នកនាង គង់ ចាន់ស្រីមុំ រាល់ថ្ងៃនេះ ពិតជាមានសុភមង្គលណាស់ ព្រោះថា រាល់ពេលដែលអ្នកនាង ចេញដំណើរកម្សាន្ត មិនថាក្នុងប្រទេស ឬ ក្រៅប្រទេសនោះទេ អ្នកនាង តែងតែបង្ហោះរូបភាពស្អាត ជុំគ្រួសារ ដែលមានភាពស្រស់ស្រាយនៃជីវិត។
តារាស្រីរូបនេះ ពិតជាជីវិតមួយដ៏គ្រប់គ្នាប្រាថ្នាចង់ណាស់ មិនថា រឿងស្នេហា ឬ ការងារ នោះទេ គឺ គង់ ចាន់ស្រីមុំ សុទ្ធតែល្អ ការងាររកស៊ីក៏ដំណើររលូន មានលុយ មានឡាន ចង់ទិញអ្វីក៏បាន សំខាន់បំផុតនោះ គឺជីវិតនៅក្នុងគ្រួសារ មានក្តីសុខ សប្បាយចិត្ត។
ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា "បើឆាកជីវិតខ្លួនកំសត់ហើយ សូម កុំយករឿងក្នុងចិត្ត រឺ ពាក្យត្អូ ញ ត្អែ រក្នុងជីវិត ទៅ ប្រាប់អ្នកដទៃពេកមានពេលខ្លះមនុស្សមួយចំនួននោះ គេមិនបានទៅកើតទុក្ខជាមួយសម្តីអ្នកទេ ...!!! សូមកុំអោយតំលៃអ្នកកាន់តែទាបទៅដោយសារតែពាក្យ ត្អូញត្អែរ ដដែលៗរបស់អ្នកទៀតអី មានតែខ្លួនយើងទេ ដែលជួយសង្គ្រោះខ្លួនយើង ហើយយល់ច្បាស់ពីខ្លួនឯង ហើយក្រោកឈរដោះស្រាយដោយខ្លួនឯង"។











































