កម្សាន្ត ៖ ពិតណាស់ដូចដែលប្រិយមិត្តបានដឹងហើយថា តារាចម្រៀងប្រុស នាយ ចឺម គឺជាតារាចម្រៀងមួយរូបដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងស្រុកខ្មែរ ហើយមិនត្រឹមតែប៉ុណ្ណោះតារាប្រុសរូបនេះក៏ជាប់ឈ្មោះជាតារាដែលមានសង្សាច្រើនផងដែរ ។
យ៉ាងណាមិញដូចដែលប្រិយមិត្តបានដឹងហើយថា សង្សាចាស់របស់នាយ ចឺម គឺសុទ្ធតែជាតារាល្បីៗនៅក្នុងស្រុកខ្មែរផងដែរ ខណៈពេលថ្មីៗនេះ នាយ ចឺម ទើបតែប្រកាសបែកគ្នាជាមួយនិងស្រីស្អាតម្នាក់ដែលជាមិត្តស្រីចុងក្រោយរបស់ខ្លួនមានឈ្មោះថា សេង សុឃីម ។
ជាក់ស្តែងនៅមុននេះបន្តិចមហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងប្រុសរូបនេះបានបង្ហោះរូបថតមួយសន្លឹក នៅក្នុងរូបថតនោះគេបានឃើញតារាប្រុសរូបនេះបានថតជាមួយនិងសង្សាចាស់របស់លោកដល់ទៅ ២ នាក់ឯណ្ណោះ ទី ១ តារាសម្តែងកញ្ញា អៀ ម៉េងលិ ទី ២ តារាសម្តែងកញ្ញា ហ្វាហ្វា អ្នកទាំងពីរគឺជាសង្សារចាស់របស់ នាយ ចឺម នៅកាលពីប៉ុន្មានឆ្នាំមុននេះ ៕






