មើលមុខអូនផង! ទើបកើតថ្ងៃមុនសោះ បានមួយខែបាត់ នីឡា លោកតា លោកយាយ នាំទៅជួបព្រះសង្ឃ​សូមសេចក្តីសុខ ឆ្លាត សុខភាពល្អ ពិសេសពាក្យជូនពរលោកតាវិចទ័រ ជូនពរចៅស្រីថា
sithaback
-

ក្រោយពេលរៀបការមិនបានប៉ុន្មានខែផង វ៉ាន់ ​នីឡា ក៏បានប្រកាសថា ខ្លួនកំពុងតែមានពរពោះកូនដំបូង ដែលធ្វើឲ្យហ្វេនៗមានអារម្មណ៍រំភើបចិត្ត តែខ្លះក៏ផ្ទុះការរិះគ ន់ លើនាង ។ តែយ៉ាងណា វ៉ាន់ នីឡា ក៏បានប្រាប់ពីមូលហេតុដែលធ្វើឲ្យមានសម្រេចចិត្តកូនផងដែរ ព្រោះតែកត្តាសុខភាព។

មិនបានប៉ុន្មានផង វ៉ាន់ នីឡា ក៏បង្កើតបានកូនស្រីម្នាក់គួរឲ្យក្នាញ់ មុខគួរឲ្យគ្រឺត កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១និង២៦នាទី រសៀល ដោយទាំងម្តាយទាំងកូន គឺមានសុខភាពល្អ សុខសុវត្ថិភាព ថែមទាំងបានដាក់ឈ្មោះឲ្យកូនស្រី ឡើងថា "មេរ៉ា"។


បន្ទាប់ពីសម្រាលកូនបានមួយរយៈវ៉ាន់ នីឡា ក៏បានធ្វើការបង្ហោះសារជាលើកដំបូង ថា " ជំរាបសួរអ៊ំពូមីង លោកតាលោកយាយអូនឈ្មោះ MERA វះ កា ត់បានដោយជោគជ័យនឹងសុវត្ថិភាព ថ្ងៃ 12.09.22 សុខភាពអូនល្អធម្មតាចាសអរគុណអ៊ំពូមីងដែលបានសួរសុខទុក្ខណាចាស។ ហើយនាងក៏សូមអរគុណដល់មន្ទីរសំរាកព្យាបាល និងសម្ភពហ្សូលី(ចិត្រា) ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង នឹងកក់ក្ដៅ សម្ពពហ្សូលី ចិត្រា Chetra Polyclinic & Julie Maternity"។


នៅមុនពេលសម្រាលកូនស្រី វ៉ាន់ នីឡា ក៏បានបង្ហាញពីទិដ្ឋភាពនៅក្នុងបន្ទប់ដែលនាង ត្រៀមសម្រាលផងដែរ ដោយនៅក្នុងបន្ទប់ធំទូលាយ មានបន្ទប់ទទួលភ្ញៀវ ទូរទឹកកក ម៉ាស៊ីនត្រជាក់ សាឡុង ទូរសំលៀកបំពាក់ គ្រែ ដែលមើលទៅហាក់បីសណ្ឋាគារលំដាប់ផ្កាយ ដែលមានការរៀបចំឡើងយ៉ាងស្រស់ស្អាត និងមានអនាម័យ។


ជាក់ស្តែងកាលពី១២ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ គឺជាថ្ងៃចេញខែរបស់អូនមេរ៉ា បានមួយខែហើយ ដោយមានលោក នីឡា និងស្វាមី បាននាំកូនទៅកាន់ទីវត្តអារាម ដើម្បីសូមពរជ័យសិរីសួស្តី សុខភាពល្អ ឆ្លាត មាំមួន ពីព្រះសង្ឃដែលលោកគង់នៅវត្ត។


បើយោងតាមគណនីហ្វេសប៊ុករបស់លោកតា វ៉ិចទ័រ បានបង្ហោះសារថា "ថ្ងៃទី12/10/2022នេះខួបចៅទី2 កូនស្រីរបស់ កូនស្រីនីឡា គម្រប់1ខែ សូមចៅសម្លាញ់ទាំងពីរ សុខសប្បាយ ពេលធំស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ សូមមានសំណាងល្អពេញមួយជីវិតណាចៅណា។


គ្រាន់តែបានឃើញរូបភាពដែលលោកតា វ៉ិចទ័រ បានបង្ហោះនោះ ក៏បណ្តាលឲ្យចិត្តរបស់បងប្អូនអ្នកលេងបណ្តាញសង្គម បានចូលខមិនព្រោងព្រាត ថា "ជូនពរក្មួយសុខភាពល្អឆ្លាតវាងវៃ , លីឡាកូនខ្ចីរួចរាងធាត់សា្អតមុខពេញ, សូមអោយសំណាងល្អទងពីរនាក់ណាកូនស្រី, ជូនពរក្មួយៗសុខភាពល្អ​ សំណាងល្អ​ទាំងម៉ាក់និងកូន​ណា៕