កម្សាន្ត ៖ សម្រាប់ដែលនិយមចូលចិត្តតាមដានរឿងភាគខ្មែរនៅក្នុងពេលបច្ចុប្បន្ននេះពិតជាបានស្គាល់ជាមិនខានពីតារាសម្តែងស្រីវ័យក្មេងដ៏ល្បីឈ្មោះម្នាក់គឺកញ្ញា រចនា រ៉ាវាឌី ដែលជាតារាសម្តែងស្រករក្រោយមួយរូបពោរពេញទៅដោយសមត្ថភាព និងមានចំណុចដ៏គួរឲ្យទាក់ទាញជាច្រើនផងដែរក្នុងនាមនាងជាតារាសម្តែងអាជីពម្នាក់ ។
ដោយឡែកបើយើងមកចាប់អារម្មណ៍ពីសម្រស់របស់តារាសម្តែងវ័យក្មេងរូបនេះវិញ ឃើញថាពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់ តារាសម្តែងស្រីរូបនេះមានកម្ពស់ខ្ពស់ស្រឡះ មានសាច់ឈាមស្រស់ថ្លាត្រលុកត្រលន់ណាស់ ជាពិសេសនោះទម្រង់មុខរបស់នាងដូចកូនកាត់សាសន៍គេអញ្វឹង ។
ជាក់ស្តែងនៅមុននេះបន្តិចហ្វេនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបានឃើញតារាសម្តែងវ័យក្មេងរូបនេះ បានបង្ហាញខ្លួននៅក្នុង រ៉ូបកូនក្រមុំមួយឈុតមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន នរណាៗក៏លាន់មាត់សរសើរពីសម្រស់របស់កញ្ញាដែរ ៕












