កម្សាន្ត ៖ ដូចដែលប្រិយមិត្តបានដឹងហើយថានៅកាលពីពេលថ្មីៗនេះនៅក្នុងកម្មពិធី The Voice Kids រដូវកាលទី៣ បានមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ បេក្ខភាពម្នាក់ដែលមានឈ្មោះថា វាសនា ធិណារាជ មានអាយុ ៧ ឆ្នាំ មកពីភ្នំពេញ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីក្មេងប្រុសរូបនេះបានបកស្រាយបទចម្រៀងដែលមានចំណងជើងថា ចាំបាត់ៗ ដែលជាបទកំពុងតែមានភាពល្បីល្បាញផងដែរ ។
យ៉ាងណាមិញក្មេងប្រុសម្នាក់នេះមិនត្រឹមតែមានសមត្ថភាព និងទេពកោសល្យ អាចច្រៀងបានយ៉ាងពិរោះនោះទេ សូម្បីតែរូបសម្ផស្ស របស់គេក៏ស្រស់សង្ហាមិនណយដែរ គ្រាន់តែបង្ហាញខ្លួនភ្លាមធ្វើឲ្យទស្សនិកជននាំគ្នាស្រែកហោរពេញគ្រប់គ្នា ឡើងកក្រកើកម្មពិធី ។
ដោយឡែកមិនត្រឹមតែបេក្ខភាពវ័យក្មេងរូបនេះទេដែលធ្វើឲ្យកក្រើកម្មពិធី សូម្បីតែបងស្រីបង្កើតរបស់គេដែលបានជូនគេមកប្រឡងក៏កំពុងតែធ្វើឲ្យកក្រើកបណ្តាញសង្គមហ្វេសប៊ុកដែរ ព្រោះតែនាងមានរូបសម្ផស្ស ស្រស់ស្អាតខ្លាំងពេក ដល់ថ្នាក់មហាជនមានការភ្ញាក់ផ្អើលគ្រប់គ្នាពេលបានឃើញរូបសម្រស់របស់កញ្ញាគ្រប់គ្នាព្រោះមើលទៅស្រស់ស្អាតខ្លាំងមិនចាញ់តារានោះទេ ៕










