Wow! ចំណាយក្រោម $300 អ្នកនឹងក្លាយជាម្ចាស់អាជីវកម្ម ដោយពុំចាំបាច់ចេះជំនាញអ្វីសោះក៏អាចធ្វើបានដែរ…
-

ភ្នំពេញ ៖ ពិតណាស់នៅក្នុងពេលបច្ចុប្បន្ននេះយើងសង្គេតឃើញថាមានយុវវ័យជាច្រើនមានការចូលចិត្តយ៉ាងខ្លាំងទៅលើការលេងស្ទាយ៍សម្លៀកបំពាក់ស្អាតៗ ប្លែកៗ ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគាត់ ។ ហើយចំពោះការស្លៀកពាក់ស្ទាយ៍ខោអាវលក្ខណៈ Local Brand ដែលជាម៉ាកយីហោផលិតដោយកូនខ្មែរនេះ ក៏កំពុងតែមានការពេញនិយមយ៉ាងខ្លាំងផងដែរនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។

យ៉ាងណាមិញពេលនេះយើងខ្ញុំសូមបង្ហាញជូនទៅកាន់ប្រិយមិត្តអោយបានស្គាល់ហាងម៉ាកល្បីដែលអាចធ្វើ ការឌីហ្សាញម៉ូតអាវជាច្រើន និងមានលក់សម្លៀកបំពាក់ជាច្រើនម៉ូត មួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ ដែលមានឈ្មោះថា "Pretiemuch Store" ដែលមានទីតាំងស្ថិតនៅ ផ្លូវ432 សង្កាត់ទួលទំពូងទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ទន្ទឹមនិងនេះផងដែរ បើយោងតាមការលើកឡើងរបស់ លោក ភី នុរក្សបុន្នី ដែលជាម្ចាស់ហាង "Pretiemuch Store" ផ្ទាល់ បានលើកឡើងថា ហាងរបស់លោកគឺ មានសេវាកម្មទទួលធ្វើ ម៉ាកអាវគ្រប់ប្រភេទ និងមានផលិតម៉ាកអាវលក្ខណៈ Local Brand ក្នុងស្រុកខ្លួនឯង និងមានរោងចក្រដែលជាដៃគូសម្រាប់ទទួលធ្វើខោអាវ Local Brand ទៅតាមតម្រូវការរបស់អិថិជនផងដែរ។

ជាចុងក្រោយ លោក ភី នុរក្សបុន្នី បានបញ្ជាក់បន្ថែមទៀតថា ពេលនេះម៉ាកអាវក្នុងស្រុក ដែលមានយីហោឈ្មោះ “Pretiemuch” ក៏បានបើកឱកាសសម្រាប់អ្នកដែលមានចិត្តស្រលាញ់ចង់បង្កើត ប្រ៊ែនអាវ ដោយខ្លួនឯងផ្ទាល់ និងអាចចាប់ផ្តើមអាជីវកម្មខា្នតតូច ដោយគ្រាន់តែចំណាយក្រោម 300$ និងក្លាយខ្លួនជាម្ចាស់ម៉ាកយីហោដោយពុំចាំបាច់ចេះលក់សោះក៏អាចធ្វើបានដែរ។

សម្រាប់ពត៌មានលំអិត

សូមទាក់ទងតាមរយៈលេខ៖ 087556558 / 090655553

និងគេហទំព័រហ្វេសប៊ុកផេក៖ https://www.facebook.com/pretiemuchstore