ដូចដែលបងប្អូនជាច្រើនប្រាកដជាបានស្គាល់រួចមកហើយ ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ វគ្គ Blind Auditions សប្តាហ៍ទី២ មានកុមារា កុមារី ជាច្រើនរូបបានចូលរួមក្នុងការប្រគួតសមត្ថភាពផ្នែកចម្រៀងនេះ។




នៅក្នុងការប្រកួតយ៉ាងស្វីតស្វាញនោះ ក៏មានប្អូនខ្លះបានជាប់ទៅកាន់វគ្គបន្ត ចំណែកប្អូនខ្លះទៀតក៏បានជម្រុះចេញ ពីកម្មវិធី ហើយត្រឡប់ទៅវិញ ហ្វឹកហាត់បន្ថែម ដើម្បីមកចូលរួមប្រកួតនៅឆ្នាំក្រោយៗទៀតផងដែរ។ បើនិយាយពីបេក្ខភាពប្រឡងចម្រៀងលំដាប់ពិភពលោកនេះ មហាជន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីលើកុមារីម្នាក់មកពីខេត្តមណ្ឌលគិរី ។
កុមារី ថា ស្រីណុច ទើបតែមានអាយុ១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីទឹកដមសំលេងរបស់ប្អូនស្រី ពិរោះមិនធម្មតាឡើយ ដោយបានយកឈ្នះកុមារី កុមារា ជាច្រើននាក់ ទើបអាចឈានមកដល់វគ្គ Blind Auditions ឡើងលើឆាកដ៏ធំមួយនេះ ។
ទោះមិនត្រូវបានគណៈកម្មការចុចប៊ូតុងយក នៅក្នុង វគ្គ Blind Auditions នេះក៏ពិតមែន ប៉ុន្តែក្មេងស្រីរូបនេះ នៅមានស្នាមញញឹម ។ ក្រោយពេលបង្ហាញសមត្ថភាពចម្រៀងត្រូវបានបញ្ចប់ ងាកមកជីវប្រវត្តិរបស់ក្មេងស្រីរូបនេះ វិញម្តង ពិតជាធ្វើឲ្យគួរសរសើរ និង អាណិតនាងខ្លាំងណាស់។
ក្មេងស្រីអាយុទើបតែ១០ឆ្នាំ ប៉ុន្តែនាងបានឆ្លងកាត់ជីវិតលំបា កជាច្រើន ដូចជាទៅជាមួយដោះត្រីយកមកចិញ្ចឹមជីវិត ស៊ីឈ្នួលរើសស្វាយចាន់ទីឲ្យគេ និងស៊ីឈ្នួល បោ ក ខោ អាវ ឲ្យគេ ដើម្បីយកប្រាក់បន្តិចបន្តួចនោះ មកជួយផ្គត់ផ្គង់ គ្រួសារ ក៏ដូចជាជួយដល់ការរៀនសូត្រ។
ថា ស្រីណុច ក៏បានបង្ហាញបានប្រាប់ទៀតថា មកប្រឡងក្នុងវិធីនេះ សូម្បីតែសំលៀកបំពាក់ល្អក៏នាងគ្មានស្លៀកដែរ ព្រោះតែស្ថានភាពគ្រួសាររបស់នាងក្រលំបា ក ពេក ហើយម្យ៉ាងទៀត ក៏មានអ្នកជិតខាងបាននិយាយថា សំលេងខ្លួនមិនពិរោះទេ កុំទៅប្រឡងអី ប៉ុន្តែដោយចិត្តស្រឡាញ់និងមានការជួយជ្រុំជ្រែងពីសំណាក់លោកឪពុកនោះ លោកក៏បានដឹកដៃកូនស្រីមកប្រឡងទាល់តែបាន ទោះបីត្រូវចំណាយច្រើនណាក្តី។
បន្ទាប់ពីបានដឹងពីជីវិតតស៊ូរបស់ ប្អូនស្រី ថា ស្រីណុច ហើយ ធ្វើឲ្យបងប្អូននៅក្នុងស្ទូឌីយូ ស្រក់ទឹកភ្នែកតាមនាង ខណៈពេលដែលអ្នកនាង ឱក សុគន្ធកញ្ញា បានផ្តល់កំលាំងចិត្ត និងជូនជាថវិកាដល់ប្អូនស្រី ដើម្បីធ្វើជាសោហុយត្រឡប់ទៅផ្ទះសំបែងវិញផងដែរ។
ដោយឡែកកាលពីយប់ម្សិលមិញនេះ កំពូលតារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា ដែលបងប្អូនមហាជនជាច្រើនបានស្គាល់អ្នកនាង តាមរយៈបទចម្រៀងជាច្រើនកន្លងមក ក៏បានបង្ហាញពីអារម្មណ៍ពិត អាណិតទៅលើប្អូនស្រី ជាខ្លាំង ខ្លួននៅក្មេង តែដោយសារតែជីវភាពគ្រួសារក្រីក្រ ទើបធ្វើឲ្យក្មេងស្រីម្នាក់នេះរឹងមាំបែបនេះ។
អ្នកនាង ពេជ្រ សោភា បានបង្ហាញអារម្មណ៍ថា "ជីវិតជាការតស៊ូ មីងមើលក្មួយរួចហើយ ការពិតយើងកើតមកក្រ យើងគ្មានកំ ហុ សទេ មីងស្គាល់ហើយមកប្រ ល ងគ្មានអីស្លៀ កពា ក់នឹងគេ គេនិយាយថាយើងក្រធ្វើមិចក៍មិនឈ្នះគេដែរ តែពាក្យនោះវាបានប្រាប់មីងថាថ្ងៃក្រោយមីងត្រូវតែឈ្នះដើម្បីឪពុកម្តាយមីងរស់ស្រួល។ ជីវិតគឺជាការតស៊ូ "៕




























