បើនិយាយពីថ្ងៃភ្ជាប់ពាក្យរបស់ស្រីនា និង វិសាល បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការភ្ញាក់ផ្អើលយ៉ាង ព្រោះថាពេលកន្លងមកអ្នកទាំងពីរ មិនដែលបង្ហាញពីសកម្មភាពអ្វី គួរឲ្យចាប់អារម្មណ៍ ថាអ្នកទាំងពីរនាក់ មានទំនាក់ទំនងស្នេហានោះទេ ស្រាប់តែដល់ថ្ងៃ ទី០៨ ទើបផ្ទុះដំណឹងថា វិសាល ភ្ជាប់ពាក្យជាមួយស្រីនា ក៏ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការភ្ជាប់ឡើងយ៉ាង។



បើងាកទៅមើលពិធីភ្ជាប់ពាក្យរបស់ស្រីនា និង វិសាល វិញ ពិតជាបានរៀបចំយ៉ាងអធិកអធមណាស់ ក្នុងនោះមានបងប្អូនសាច់ញាតិ មិត្តភក្តិ រៀមច្បងក្នុងវិស័យសិល្បៈជាច្រើនបានសម្តែងការត្រេកអរ សប្បាយចិត្ត ដែលឃើញអ្នកទាំងពីរនាក់ចាប់ដៃគ្នា ចូលរោងភ្ជាប់ពាក្យជាមួយគ្នាបែបនេះ។



យ៉ាងណាមិញ បើនិយាយពីម្តាយក្មេក ឪពុកក្មេក ប្អូនថ្លៃ វិសាលវិញ ពិតជាស្រស់ស្អាតណាស់ ម្នាក់ៗបានតុបតែងខ្លួនយ៉ាងសមសួន ដើម្បីចូលរួមនៅក្នុងកម្មវិធី។ ដោយឡែកបើនិយាយពីម្តាយក្មេក វិសាល វិញ ពិតជាយកចិត្តទុកចំពោះកូនប្រសារណាស់ ដោយមានការបញ្ចុកបបរឲ្យកូនប្រសារថែមទៀតផង។




មិនទាន់អស់នោះទេ នៅក្នុងថ្ងៃពិធីភ្ជាប់ពាក្យផងដែរ អ្នកនាង សុគន្ធ និសា , អ្នកនាង ឱក សុគន្ធកញ្ញា , អ្នកនាង កែវ ចាន់និមល ក៏បានសួរពីអារម្មណ៍របស់ម្តាយស្រីនា ពេលទទួលបានកូនប្រសារ ទាំងស្អាត ឆ្លាត និងពូកែបែបនេះ តើគាត់មានអារម្មណ៍ណាយ៉ាង? ពេលនោះគឺគាត់បានឆ្លើយដោយមិនស្ទាក់ស្ទើរ ទាំងភាពសប្បាយចិត្តថា "បានធ្វើម្តាយក្មេកគេហើយ យេ "។





























មានវិដេអូ៖