កម្មវិធីភ្ជាប់ពាក្យរបស់ Youtuber វ័យកម្ម គឺ កញ្ញា ជា ស្រីនា និង លោក ហេង សុខវិសាល បានក្លាយជាទីចាប់អារម្មណ៍មហាជនជាខ្លាំង ដែល Youtuber ទាំងពីរនាក់នេះ ពិតជាមានប្រជាប្រិយភាពយ៉ាងណាស់ គ្រប់វិដេអូរបស់ពួកគាត់ មានភាពល្បីល្បាញ។



ជាក់ស្តែងក្រោយពេលកម្មវិធីបានបញ្ចប់ហើយនោះ តារាចម្រៀងស្រីសំលេងផ្អែម អ្នកនាង មាស សុខសោភា បានបង្ហាញអារម្មណ៍សោកស្តាយ មិនបានទៅចូលរួម ខណៈអ្នកនាងបានប្រាប់ថា មានបញ្ហាសុខភាពតិចតួច។ ជាមួយគ្នានោះអ្នកនាង មានតែសារជូនពរ ដល់ស្រីនា និង ហេង សុខវិសាល ឲ្យមានសុភមង្គល និងស្រឡាញ់គ្នារហូតទៅ។



ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀងស្រី រូបនេះ ក៏បានបង្ហាញរូបភាពរបស់ស្រីនា ដែលបានថតរូបជា មាស សុខសោភា ពោរពេញទៅដោយស្នាមញញឹម ព្រោះតែភាពរួសរាយ ចិត្តល្អ និងចូលចិត្តលេងសប្បាយនេះហើយ បានធ្វើឲ្យគ្រប់គ្នាស្រឡាញ់ទៅលើ Youtuber ស្រីរូបនេះ។



អ្នកនាង មាស សុខសោភា បានបង្ហោះសារថា "មីងធ្លាប់មើលក្មួយតាំងពីតូច នឹកដល់ពេលមួយក្មួយញុាំចាហួយអង្គុយរង់ចាំឡានសាលាមកយកទៅសាលារៀន ក្មួយពិតជាគួរអោយស្រលាញ់ណាស់ រហូតដល់ធំពេញវ័យក្មួយរកបានគូរជិវីតដ៏សាកសមបំផុត មីងសូមទោសដែរមិនបានចូលរួមអបអរសាទរក្នុងកម្មវិធីភ្ជាប់ពាក្យរបស់ក្មួយដោយផ្ទាល់ដោយសារមានបញ្ហាសុខភាពបន្តិចបន្តួច មីងពិតជាសប្បាយចិត្តនិងមានមោទនភាពចំពោះក្មួយណាស់ សូមចូលរួមអបអរសាទរដល់ក្មួយទាំងពីរអោយស្រលាញ់គ្នាដល់ចាស់កោ ងខ្ន ងនិងមានសុភមង្គលក្នុងក្រុមគ្រួសារ"។





























