កម្សាន្ត ៖ នៅកាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២២ តារាសម្តែងប្រុសលោក ថមមី បានរៀបចំកម្មពិធីខួបកំណើតកូនស្រីរបស់ខ្លួនដែលមានឈ្មោះថា ថង សាម៉ូលីណា ហើយឃើញថាលោកបានអញ្ចើញភ្ញៀវជាច្រើនទៅចូលរួមផងដែរមើលទៅពិតជាសប្បាយខ្លាំងណាស់ ។
យ៉ាងណាមិញអ្វីដែលកាន់តែគួរឲ្យរំភើបខ្លាំងនោះទេ គឺមិនត្រឹមតែធ្វើខួបកំណើតឲ្យកូនស្រីបណ្តូលចិត្តនោះទេ លោក ថមមី ក៏បានទិញរថយន្តទំនើបមួយគ្រឿងម៉ាក BMW មួយគ្រឿង Surprise ប្រពន្ធរបស់លោកផងដែរ ឃើញហើយរំភើបជំនួស ។
ជាមួយគ្នានេះដែរលោក ថមមី បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកដូច្នេះថា ៖ «កាដូសម្រាប់មនុស្សជាទីស្រលាញ់ទាំង២នាក់ ក្នុងថ្ងៃកំណើតកូនស្រី ថង សាម៉ូលីណា 09.10.2022 តែសំខាន់អស់កន្លែងចតហើយ អ្នកជិតខាងទាំងអស់គ្នា ខ្ញ៉ំសូមអធ្យាស្រ័យផងចំពោះការចតហ៊ាពេញដល់មុខផ្ទះបងប្អូន ដោយសារតែទីធ្លាចង្អៀត ខ្ញ៉ំនិងសន្យាឆ្នាំក្រោយសន្សំលុយរកផ្ទះមានទីធ្លាធំជាងហ្នឹងអាចចតបាន ពេលនេះតាមលទ្ធភាពសិនបងប្អូន . មានតែអ្នកចូលចិត្ត Toy ដូចគ្នាបានយល់អារម្មណ៍នេះ » ៕













