ប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០២២ កន្លងទៅ YouTuber វ័យក្មេង លោក ហេង សុខវិសាល និង ស្រីស្អាត កញ្ញា ជា ស្រីនា បានដឹកដៃគ្នាចូលរោងជ័យ ភ្ជាប់ពាក្យ ដែលធ្វើឲ្យហ្វេនៗពិតជារំភើបចិត្ត និង សម្តែងការត្រេកអរគ្រប់ៗគ្នា។



នៅក្នុងកម្មវិធីរបស់ Youtuber រូបនេះ ពិតមានការរៀបចំឡើងយ៉ាងអធិកអធមណាស់ ដោយមានសិល្បៈករ សិល្បៈការិនី រៀមច្បងជាច្រើនរូប បានអញ្ជើញចូលរួម ធ្វើជាសាក្សីនៃក្តីស្នេហារវាង លោក ហេង វិសាល និង កញ្ញា ជា ស្រីនា គឺជាគូដណ្តឹងនឹងគ្នា។



ទិដ្ឋភាពដ៏ស្រស់បំព្រងពោលពេញទៅដោយស្នាមញញឹម មានក្តីសុខនេះ បានធ្វើឲ្យលោក ជី ដេវីត បង្ហាញអារម្មណ៍លើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនថា "ពិភពលោកគេពណ៍សុីជម្ពូរហើយប៉ុន្តែ កុំមើលកូនកំលោះកូនក្រមុំទៅមើលប្រុសស្អាតនៅរូប ទី 2 ទី 3 វិញទៅ ! ផុសក្រោយគេតែគុណភាព Sony canon Congratulations bong Sal Oun Nea"។



គ្រាន់តែបានឃើញ រូបភាព លោក ជី ដេវីត ហើយក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា " ពេលណាបងម្ដងចាំមើល5 year ហើយ, បងឯងសង្ហារគ្រប់ពេល, កាលណាដល់វេនបងវីតចែព្រឹកទៅណ៎, បា ត់ដៃគូបងវីតទៅណាហើយ?, ពេលណាបងរៀបការ Tep Boprek G-Devith៕











