រូបថតចំនួន២សន្លឹករបស់ Miss Grand កម្ពុជាដែលបានថតជាមួយ និង Miss Grand ប្រទេសថៃ បានកំពុងតែធ្វើឲ្យអ្នកលេងបណ្តាញអុិនធើណេតមានការព្រឺព្រួចនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
យ៉ាងណាមិញរូបថតដែលគួរឲ្យភ្ញាក់ផ្អើលនេះត្រូវបានគេសង្គេតឃើញថា មានមនុស្សស្រីម្នាក់បានឈរនៅពីខាងក្រោយរបស់ Miss Grand ទាំងពីរប៉ុន្តែមិនមានក្បាលនោះទេ ហើយមើលទៅពីតជាគួរឲ្យព្រឺព្រួចយ៉ាងខ្លាំង ហើយរូបភាពនេះត្រូវបានអ្នកលេងបណ្តាញសង្គមធ្វើការចែករំលែកជាបន្តបន្ទាប់ផងដែរ ។
ជាមួយគ្នានេះដែរចំពោះរូបថតមួយសន្លឹកនេះដែរត្រូវបានមហាជនជាច្រើនបានបញ្ចេញមតិផ្ទុយៗគ្នាទៅតាមការយល់ឃើញរបស់ពួកគេ ហើយរូបថតមួយសន្លឹកនេះតើប្រិយមិត្តយល់យ៉ាងដែរសូមបង្ហាញចំណាប់អារម្មណ៍របស់បងប្អូននៅក្នុងខមមិនផង ៕








