នៅលើបណ្តាសង្គមហ្វេសប៊ុក របស់តារាសម្តែងស្រី អ្នកនាង គឹម លីហ្សា បង្ហាញអារម្មណ៍ក្តុកក្តួល អួលណែន ក្នុងទ្រូង ពេលបានទទួលដំណឹងថា តារា Tik Tok ដ៏ល្បីឈ្មោះម្នាក់ បានទទួលមរណ ភាព ទាំងវ័យក្មេង ដោយអ្នកនាង បានបញ្ជាក់ថា ជាមនុស្សធ្លាប់ស្គាល់គ្នា។



អ្នកនាង គឹម លីហ្សា បានបង្ហាញអារម្មណ៍ទាំងអួលដើម ក នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ នេះថា "អូនអេីយចែស្លុតចិត្តណាស់ ហេតុអី? ចែមិនចង់ជឿទេ ចែជា fan ក៏អ្នករាប់អានប្អូនម្នាក់ដែរ មិនចង់ឱ្យប្អូនចា ក ចេញទៅទេ សូមទៅឱ្យបានសុខណាប្អូនប្រុស បុត្រា កំសត់"។ អ្នកនាង បានបន្ថែមទៀតថា "Yim Samrech ទៅអោយបានសុខណាប្អូន"។



បើយោងតាម អ្នកស្គាល់គាត់ ដែលចូលចិត្តលេងតាមដាន TikTok របស់ Yim Samrech ដែលមានឈ្មោះក្នុងបណ្តាញសង្គម Tik Tok ថា បុត្រាកំសត់ បានទទួលមរណ ភាព បណ្តាលមកពី ឆ ក់ ខ្សែ ភ្លើ ង។ ដំណឹងមួយនេះ បានធ្វើឲ្យបងប្អូនអ្នកលេងបណ្តាញសង្គម ពិតជាអាណិត និង សោកស្តាយជាខ្លាំងព្រោះថា ម្ចាស់គណនី ខាងលើ គាត់តែបង្ហោះវិដេអូបែបកំប្លែង ធ្វើឲ្យពួកគាត់បានសើចសប្បាយ តែពេលមកជួបរឿងបែប ពួកគាត់ពិតជាតក់ស្លុតណាស់៕

























