កម្សាន្ត៖ អ្នកនាង គង់ សុជាតិ បានដឹកដៃស្វាមី ពិធីកររូបសង្ហា លោក ជា វិបុល បានធ្វើដំណើរទៅកាន់ប៉ែកអ៊ីរ៉ុប រយៈពេលខ្លីក្នុងនោះ ដើម្បីចូលរួមក្នុងកម្មវិធីមួយ នៅក្នុងទីក្រុង London និង Scotland ខណៈពេលឡើងយន្តហោះ អ្នកនាង គង់ សុជាតិ ក៏ឆ្លៀតពេល ដាក់ប៉ុន្មានប៉ុស្តិ៍ ជាមួយស្វាមី ពិតជាស្រស់ស្អាតណាស់។



បើងាកមកមើលពីលោក ជា វិបុល វិញ ក៏បាននិយាយថា "អារម្មណ៌រំភើប ភ័យអរៗពេលបានជិះយន្តហោះលើកដំបូងបន្ទាប់ពីខានជាង៣ឆ្នាំដោយសារបង កូរ៉ា វីត ជួបគ្នា London និង Scotland"។ ចំណែក អ្នកនាង គង់ សុជាតិ ក៏បានបង្ហាញអារម្មណ៍ថា "ដំណេីរកំសាន្តទៅប្រទេសអង់គ្លេសជាមួយហាន់នីចូលរួមកម្មវិធីស្រា Royal Salute នៅទីក្រុងLondon និងScotland"។



ក្រៅពីដំណើរកម្សាន្តរួមជាមួយក្រុមហ៊ុនរួច អ្នកនាង គង់ សុជាតិ និងស្វាមី ក៏ឆ្លៀតពេលបង្ហាញពីភាពផ្អែមល្ហែម និង ថតទុកជាអនុស្សាវរីយ៍ ជាមួយគ្នា យ៉ាងមានក្តីសុខ ។ ខណៈពេលកំពុងតែថតជាមួយភរិយា បណ្តូលចិត្ត លោក ជា វិបុល បានបង្ហាញអារម្មណ៍ថា "ទីនេះក្តៅគួរសម ៨អង្សារ នៅទីក្រុង Aberdeen ប្រទេស Scotland ជាប្រទេសផលិត Scotch Whisky ដ៏ល្បីជាងគេលើពិភពលោក រកទៅកំដៅពោះបន្តិចសិន។ រីឯ អ្នកនាង គង់ សុជាតិ ក៏បានថ្លែងថា "មកដល់ហេីយទឹកដី Aberdeen នៃប្រទេសស្កត់ឡេន ដែលផលិតស្រា Scotch Whisky ដ៏ល្បីលំដាប់ថ្នាក់ពិភពលោក"។



យ៉ាងណាមិញ ក្រោយពេលបានឃើញ គូស្នេហ៍មួយគូនេះស្វីតណាស់ ក៏បង្ហាញអារម្មណ៍ថា ក្តីសុខណាស់, ក្តីសុខពិតៗបងទាំងពីរ, បងតែងខ្លួនស្ទាវ បែបយុវវ័យម៉ង, ស្អាតទាំងប្តីនិងប្រពន្ធបង, ស្អាតៗណាស់បងស្រី ពិតជាសាកសមគ្នាខ្លាំងណាស់, កុំភ្លេចក្រេបទឹកឃ្មុំនៅ អង់គ្លេសផង idol, ស្អាតណាស់បងស្រីសម្លាញ់៕
















