កម្សាន្ត ៖ ពិតណាស់តារាសម្តែងកញ្ញា ហុិន ច័ន្ទនីរ័ត្ន មិនត្រឹមតែមានទេពកោសល្យនិងសមត្ថភាពដ៏គួរឲ្យស្ងប់ស្ងែងនោះទេ តារាស្រីរូបនេះក៏មានទាំងរូបសម្ផស្ស ស្រស់ស្អាតខ្លាំងផងដែរ មើលជ្រុងណាក៏ស្អាតដែរជាពិសេសនោះគឺសម្រស់របស់តារាស្រីរូបនេះ ស្អាតពីធម្មជាតិសុទ្ធមិនធ្លាប់ឆ្លងកាត់ការកែសម្ផស្ស នោះទេ ។
យ៉ាងណាមិញថ្មីៗនេះដែរក្រោយទំនេរពីការងារ កញ្ញា ហុិន ច័ន្ទនីរ័ត្ន បានធ្វើដំណើរកម្សាន្តទៅកាន់ខេត្តព្រះសីហនុ ហើយបានផ្តិតយករូបថតស្អាតៗជាច្រើនសន្លឹកបង្ហោះឲ្យហ្វេនៗបានឃើញ ជាពិសេសនោះគឺរូបថតរបស់នាងផ្ទាល់តែម្តង ដែលបានថតនៅមាត់សមុទ្រមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន ។
នៅមុននេះបន្តិច កញ្ញា ហុិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបថតរបស់ខ្លួនប៉ុន្មានសន្លឹកឃើញថាពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ហ្វេនៗនិងទស្សនិកជនផងដែរ មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានអ្នកចូលទៅពោលពាក្យសរសើរពីសម្រស់របស់នាងមិនដាច់ពីមាត់នោះទេ ៕











