អ្នកជោគជ័យក្នុងមុខជំនួញ លោកស្រី ទ្រី ដាណា ដែលបងប្អូនមហាជន បានស្គាល់ទូទាំងប្រទេស មានចិត្តល្អចេះជួយ ដល់ជនទីទាល់ក្រ និង អ្នកគ្មានទីពឹងពាក់ ទៅកន្លែងណា មានបងប្អូនលំបា ក វេទនា គឺលោកស្រី មិនដែលឈរមើលនឹងភ្នែកឡើយ ពោលគឺលោកស្រី តែងតែជួយជាការរកស៊ី ឬ ជួយជាថវិកាជាដើម។



ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ ក្រោយពេលបានឃើញលោកតាកំសត់ ដើរលក់ការ៉េម តាមផ្លូវ រួចក៏អង្គុយសម្រាកនៅតាមស្តុប ក៏កើតចិត្តអាណិតលោកតាជាពន់ពេក មានបំណងចង់ជួយដល់លោកតាខ្លះ ប៉ុន្តែក៏មិនដឹងថា រកលោកតានៅកន្លែងណា តើមានបងប្អូនណាស្គាល់លោកតាទេ?



នៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសារថា "មើលទៅរូបភាពលោកតា ហាក់ដូចជាអស់សង្ឃឹមណាស់ ខ្ញុំមិនដឹងថាលោកតាអាយុប៉ុន្មានហើយទេ តែពេលនេះ បើគេមានលុយ គេដល់អាយុ ដែលសោយសុខជាមួយចៅៗហើយ មិនមែនមកអង្គុយលក់កណ្ដាលយប់បែបនេះទេ ធ្វើម៉េចបើជីវិតតម្រូវហើយ។ មើលទៅរទេះគាត់លក់ការ៉េម តែមិនដឹងគាត់លក់នៅម្ដុំណា មានអ្នកស្គាល់គាត់ ឬលេខទូឬសព្ទគាត់ អាចជួយប្រាប់ ខ្ញុំជួយសម្រាលការលំបាកគាត់ខ្លះ"។



ភ្លាមនោះ តារាចម្រៀងលោក វង្ស តារារតនា ក៏បានសម្តែងការត្រេកអរ រួចក៏បានសរសេរថា "សួស្តីបងស្រី ខ្ញុំធ្លាប់តែប្រទះគាត់ពីមុនក្នុងកំឡុងម៉ោង៩.១០.ទៅដល់ម៉ោង១១អីហ្នឹង តាមបណ្តោយផ្លូវ ពីវិមានឯករាជ្យ ទៅដល់អាងទឹកស្តាតអូឡាំពិច ធ្លាប់សួរគាត់ គាត់ប្រាប់ថាផ្ទះគាត់នៅម្តុំបឹងសាឡាង តែខ្ញុំក៏មិនច្បាស់ដែរ ព្រោះមួយរយះនេះ មិនដែលឃើញ រឺក៏ប្រទះចំពេលគាក់ដើរលក់តាមផ្លូវហ្នឹងសោះ...! ហើយរាល់យប់គាត់តែងតែឈប់ពិសាបាយនៅម្តុំគីរីរម្យ កន្លែងលក់ម៉ូតូ..! ខ្ញុំពេលដែលប្រទះគាត់ ខ្ញុំតែងតែជូនលុយកាក់គាត់ខ្លះទៅតាមលទ្ធភាពដែលខ្ញុំមាន..! មើលទៅគាត់គួរឲសង្វេកណាស់បង..! ជាពិសេស គាត់មានបញ្ហារភ្នែកឡើងបាយ១ចំហៀង ហើយមើលទៅលក្ខណះធ្ងន់ធ្ងរខ្លាំង..! ខ្ញុំក៏បានជូនលុយគាត់ខ្លះ ឲគាត់ទៅពេទ្យដែរ តែមិនដឹងថាគាត់បានទៅរឺអត់ ព្រោះគាត់ប្រាប់ថាអត់ស្គាល់ផ្លូវ ខ្ញុំក៏បានណែនាំគាត់គ្រប់វិធីទៅរកពេទ្យដែរ តែមិនដឹងថាគាត់បានធ្វើរឺក៏អត់...! ខ្ញុំជឿថាគាត់ប្រាកដជាដើរលក់ដូចតែរាល់ថ្ងៃចឹង ហើយនៅតាមផ្លូវដដែល ហើយនឹងពេលវេលាដដែល ព្រោះគាត់មិនសូវស្គាល់ផ្លូវ បងចង់រកគាត់ អាចនឹងចាំខ្លាំមើលបានតាមពេលវេលាខាងលើដែលខ្ញុំជំរាបជូន ហើយក៏សុំបងជួយដល់គាត់ផង និយាយត្រង់ ឃើញគាត់ម្តងៗចង់ស្រក់ទឹកភ្នែក គិតសប់គិតគ្រប់ ពីគ្រួសារបងប្អូន យកមកប្រៀបធៀប តែខ្ញុំគ្មានលិទ្ធិភាពច្រើនក្នុងការជួយគាត់...! ដោយក្តីមេត្តាផងចុះបង ជួយទៅដល់ជីវិតចុងក្រោយរបស់គាត់...! អរគុណបងស្រី សុំជូនពរបង ជោគជ័យគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ដោយក្តីគោរពពីខ្ញុំ"។
















