ពិធីភ្ជាបពាក្យរបស់ Youtuber ដ៏ល្បីឈ្មោះ លោក ហេង សុខវិសាល និង កញ្ញា ស្រីនា បានធ្វើឲ្យហ្វេនៗ ក៏ដូចជា អ្នកគាំទ្រ ស្ទើរតែមួយចំហៀងប្រទេស មានការភ្ញាក់ផ្អើល ខណៈពួកគាត់មិនដែលឃើញអ្នកទាំងពីរនាក់ បង្ហាញពីទំនាក់ទំនងជ្រាលជ្រៅអ្វីនោះទេ តែបែរជាស្ងាត់ៗ ក៏រៀបចំពិធីភ្ជាប់ពាក្យយ៉ាងអធិកអធម។



នៅក្នុងពិធីភ្ជាប់ពាក្យរបស់ Youtuber ដ៏ល្បីឈ្មោះរូបនេះ គេសង្កេតឃើញថា មានYoutuber ល្បីៗ និង តារារៀមច្បងជាច្រើន បានអញ្ជើញចូលរួម ហើយថែមទាំង មានបងប្អូនជាច្រើនសាច់ញាតិទាំងសងខាង ចូលរួមសម្តែងការត្រេកអរ សាទរចំពោះដំណឹងដ៏រីករាយមួយនេះ។



ដោយឡែកបន្ទាប់ពីពិធីភ្ជាប់ពាក្យត្រូវបានបញ្ចប់ហើយនោះ លោក ហេង សុខវិសាល ក៏បានបង្ហាញអារម្មណ៍លើបណ្តាញសង្គមហ្វេសប៊ុកថា "អរុណសួស្តីពុកម៉ែបងប្អូននិងមិត្តភក្តិជាទីស្រឡាញ់ទាំងអស់គ្នា ពេលនេះកម្មវីធីរបស់យើងត្រូវបានបញ្ចប់ ពួកខ្ញុំសូមអរគុណអ្នករាល់គ្នា ជាពិសេសAdmin Pageទាំងអស់ Post cute cuteណាស់ អរគុណច្រើនណា ពេលខ្លះមើលទៅអរគុណច្រើនដងបន្តិចរា ងសាំ ប៉ុន្តែខ្ញុំអត់ដឹងថាមានពាក្យអីក្រៅពីហ្នឹងដើម្បីបញ្ជាក់ពីអារម្មណ៍កក់ក្តៅនិងក្តីស្រឡាញ់ដែលអ្នកទាំងអស់គ្នាបានផ្តល់មកឲ្យពួកខ្ញុំនោះទេ ចង់ប្រាប់ថាពួកខ្ញុំទទួលបានវាហើយអរគុណខ្លាំងណាស់ ខ្ញុំសូមបួងសួងជូនពរឲ្យអ្នកទាំងអស់គ្នាទទួលបានតែភាពកក់ក្តៅ និងក្តីស្រឡាញ់ ដូចក្តីស្រឡាញ់ និងភាពកក់ក្តៅដែលអ្នកទាំងអស់គ្នាបានផ្តល់ឲ្យមកកាន់ពួកខ្ញុំ។ អរគុណ"។



ជាមួយគ្នានោះផងដែរ ខាងកូនក្រមុំឯណេះវិញ ក៏បានបង្ហាញអារម្មណ៍យ៉ាងស្រស់ស្រាយ នៅលើបណ្តាញសង្គមរបស់ខ្លួន បែបនេះថា "បុរសដែលសង្ហាជាងគេគឺជាបុរសដែលច្បាស់លាស់ជាមួយយេីង Thank you bong for all the love and respect through out these years. Heng Visal"។



ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍ថា "ផុសរូបនេះទៅកុំអោយគេថាផុសរូបជាន់គ្នារូបដដែល, ស្រឡាញ់គ្រប់ស្នាមញញឹមរបស់បងទាំងពីរ ជូនពរបងស្រឡាញ់គ្នារហូតទៅ, តាមដានរឿងបងនានិងបងសាលភ្ជាប់ពាក្យតាំងពីថ្ងៃសៅរ៍រហូតមកដល់ពេលនេះ, ចាំពេលដែលប្អូនSuccess in life like b បានមើលឃើញថានរណាជាបុរសសង្ហារក្នុងជីវិតប្អូនដែរCongratulations both, ថ្ងៃពិសេសគេសោះ មួយៗលួចញញឹមម្នាក់ឯង ប្រយត្ន័គេយកទៅដាក់មណ្ឌលអស់ទៅអលណព្វ៕



