បងប្អូនជាច្រើនប្រាកដជាបានស្គាល់រួចមកហើយ ពី តួឯកល្ខោន ផន សុផារី ដែលជាបុគ្គលម្នាក់ជោគជ័យខ្លាំងខាងរកស៊ីអនឡាញ រហូតមានលុយទិញផ្ទះ ទិញរថយន្ត និង ជួយគ្រួសារឲ្យមានជីវិតមួយសមរម្យ មិនចាញ់តារាផ្សេងៗទៀតឡើយ។ អតីតតារាកំប្លែងរូបនេះ ចាប់ដៃសាងគ្រួសារជាមួយបុរសសង្ហាម្នាក់ ហើយមកទល់នឹងពេលនេះ អ្នកនាង មានកូនស្រីចំនួន២នាក់ ហើយ សុទ្ធតែស្រស់ស្អាត ឆ្លាត គួរឲ្យក្នាញ់ណាស់។



អតីតតារាកំប្លែងស្រីរូបនេះ កាលពីពេលថ្មីៗនេះ អ្នកនាង បានបង្ហាញផ្ទះវីឡា ធំស្គឹមស្កៃ ដែលសាងសង់មិនទាន់រួចរាល់នៅឡើយទេ មើលទៅផ្ទះរបស់ ផន សុផារី ពិតជាធំណាស់ គួរឲ្យរស់នៅ ទោះបីជាមិនទាន់សងរួចរាល់១០០ភាគរយក៏ពិតមែន។



បើយោងតាមគណនីហ្វេសប៊ុករបស់តារាតួឯកល្ខោន ផន សុផារី រូបនេះ ក៏បានបង្ហោះសារលើបណ្តាញសង្គមថា "សម្លេងកូនៗខ្ញុំបានណាស់ ទាល់តែអាហ្នឹងបានទប់ទល់រួច អត់សូវរំខានអ្នកជិតខាង ជួបគ្នាឆ្នាំក្រោយ"។ គ្រាន់តែបានឃើញ អតីតតារាកំប្លែង ស្រី រូបនេះ បានបង្ហាញអារម្មណ៍ថា "ម៉ាក់ហើយប៉ាឡើងស្វីត អ៊ែលលី ធ្វើមិនដឹង, ទីបំផុតខ្ញុំអាចឈានមកដល់ចំណុចនេះហើយ, ហឿ...ជិតបានផ្ទះថ្មីហេីយ ម្តងនេះបានដៃអូនហេីយmommy, Congratulation ស្រីលី ស្រីឡា ក្នុងឪកាសដែលអូនបានស្រែកលេងបានពេញទំហឹងនិងពេញសមត្ថភាព៕














