កម្សាន្ត ៖ ចំពោះប្រិយមិត្តដែលធ្លាប់បានទស្សនាកម្មវិធី The Voice Kids រដូវកាលទី១ ពិតជាបានស្គាល់ជាមិនខានពីបេក្ខភាព ចាន់ ស្រីខួច ដែលមានទេពកោសល្យច្រៀងបានយ៉ាងពិរោះ ព្រមទាំងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនខ្មែរផងដែរ ។
យ៉ាងណាមីក្រោយពេលវេលាបានរំលងទៅជាច្រើនឆ្នាំពេលនេះ ក្មេងស្រីម្នាក់នេះគឺបានធំពេញរូបពេញរាងហើយ ចំណែកសម្រស់របស់ កញ្ញា ចាន់ ស្រីខួច វិញគឺពិតជាស្រស់ស្អាតខ្លាំងមែនទែន នរណាៗក៏ភ្ញាក់ផ្អើលដែព្រោះមិននឹកស្មានថា ពេលធំឡើង ស្រីខួច ស្រស់ស្អាតខ្លាំងយ៉ាងនេះនោះទេ ។
ជាក់ស្តែងនៅមុននេះបន្តិច ស្រីខួច បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញតារាចម្រៀងរូបនេះបង្ហោះរូបថតកាចរាងអួតសម្រស់ជាច្រើនសន្លឹកនៅលើបណ្តាញសង្គម មើលទៅពិតជាគួរឲ្យទាក់ទាញខ្លាំងមែនទែន ជាពិសេសគឺរាងរបស់នាងតែម្តង ឡើងស្វែលធ្វើឲ្យអ្នកគាំទ្រនារីៗជាច្រើនបានមានការច្រណែននិងរាងរបស់ស្រី ខួច គ្រប់ៗគ្នាផងដែរ ៕







