ព្រះទ័យល្អយ៉ាងនេះ! ពេលឃើញ ធារីកា កំពុងជួបទុក្ខធំ ព្រះនាងតូច នរោត្តម ជេនណា ក៏យាងទៅចូលរួមរំលែកទុក្ខ ទាំងដែលខណៈពេលនេះ ព្រះនាងតូច ក៏កំពុងតែ…
sithaback
-

ដូចដែលបងប្អូនមហាជន ជាច្រើនបានជ្រាបរួចមកហើយ អំពីដំណឹងមរណ ទុក្ខយ៉ាងក្រៀមក្រំរបស់ ជីដូនព្រះនាងតូច នរោត្តម ជេនណា ដែលបានសោទិវគ្គត ហើយនៅឯប្រទេសថៃ កាលពីវេលាម៉ោង ១១និង ៣៩នាទី ព្រឹក​នាថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០២២។ដំណឹងមួយនេះ បានធ្វើឲ្យព្រះនាងតូច នរោត្តម ជេនណា ពិតជាមានព្រះទ័យក្រៀមក្រំជាខ្លាំង។

ជាក់ស្តែងនៅថ្ងៃនេះ ក្រោយពេលទទួលដំណឹងដ៏ក្រៀមក្រំរបស់តារាចម្រៀង សុវត្ថិឌី ធារីកា ដែលបានបា  ត់ ប  ង់អ្នកម្តាយ និង លោកឪពុក ជាទីស្រឡាញ់ ដោយសារគ្រោះថ្នា ក់​ចរាចរណ៍ កាលពីថ្ងៃទី ១៧ ខែឧសោភា ឆ្នាំ២០២២នេះ​ថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេនណា ក៏មានទឹកព្រះទ័យអាណិត អាសូរជាពន់ពេក ដែលតារាចម្រៀង សុវត្ថិឌី ធារីកា បានមកជួបនូវរឿងអកុសល បែបនេះ ព្រះនាងតូច ទ្រង់ក៏បានយាងទៅចូលរួម ដើម្បីចែករំលែកទុក្ខសោក ដ៏សែនក្រៀមក្រំមួយនេះ។

ដោយឡែកនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះនាងតូច នរោត្តម ជេន ណា បានបង្ហោះសារថា "ត្បិតតែពេលនេះជាពេលដែលខ្ញុំកំពុងកាន់មរណទុក្ខជីដូនខ្ញុំក៏ពិតមែន តែដោយបានឃើញដំណឹងដ៏រ   ន្ធត់នៃមរណ  ភាពរបស់ឪពុកម្តាយបងស្រី សុវត្ថិឌី ធិរីកា ធ្វើអោយខ្ញុំស្លុ តរ  ន្ធត់ចិត្តជាខ្លាំង ពូមីងគឺជាមនុស្សល្អ ស្លូតបូតណាស់ ហើយក៏បណ្តាលអោយខ្ញុំសម្រេចចិត្តថា ទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារបងស្រី ក្នុងនាមជាអ្នកសិល្បៈដូចគ្នា នៅកន្លែងប្រារព្ធបុណ្យ  ស  ព  ផ្ទាល់តែម្តង ក្នុងវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

បងស្រីធិរីកា ខ្ញុំពិតជាបានយល់ច្បាស់នូវអារម្មណ៍នៃការចា  កចេ  ញគ្មានថ្ងៃត្រឡប់វិញរបស់អ្នកជាទីស្រឡាញ់។ បងស្រីបា  ត់  ប ង់អ្នកជាទីស្រឡាញ់ដល់ទៅពីរនាក់ក្នុងពេលតែម្តង ជាអ្វីដែលពិបាកទទួលយកបំផុត សម្រាប់រូបខ្ញុំ ខ្ញុំបាត់បង់ជីដូនដែលខ្ញុំអោប ខ្ញុំថើបរាល់ថ្ងៃ ជីដូនដែលមានព្រះព្រហ្មវិហារធម៌ ទ្រូងខ្ញុំមានទម្ងន់ទុ  ក្ខធ្ង  ន់ហួសប្រមាណណាស់ទៅហើយ ចុះទម្រាំបងស្រីវិញ តើក្នុងទ្រូងមានសមានទុក្ខធ្ងន់ប៉ុនណាទៅ។ ការបាត់បង់នេះ ជាការឈឺចាប់ដ៏ធំបំផុត ទុក្ខទាំងប៉ុន្មាន មានពេញទ្រូង ដែលមិនអាចរាស់បាន ទោះបីជាយើងយំរីងខះអស់ទាំងខ្លួន ក៏ពួកគាត់មិនអាចអោយគាត់ត្រឡប់មកវិញបានដែរ។

ខ្ញុំគ្មានអ្វីចូលរួមក្រៅពីជួយរំលែកទុក្ខសោកដ៏ក្រៀមក្រំនេះ និងសុំអោយបងស្រីរឹងមាំឡើង លោកម្តាយនិងលោកឪពុករបស់បងស្រី និងទៅដល់ឋានសួគ៌សុគតិភព ហើយពួកគាត់និងតាមថែរក្សាបង និងក្រុមគ្រួសារជាមិនខាន។

សូមផ្តាំទៅកាន់បងប្អូនថា ថ្ងៃស្អែកយើងមិនដឹងថានឹងមានអ្វីកើតឡើងទេ ការងារដែលត្រូវធ្វើ អ្វីដែលគួរធ្វើទៅកាន់អ្នកមានគុណ បងប្អូន មិត្តភក្តិ យើងគួរធ្វើវាទៅ កុំចាំពួកគាត់ចាកចេញ បានស្តាយក្រោយនោះ គឺហួសពេលហើយណា៕