នេះហើយពាក្យថាម្ដាយ ! ស្ដ្រីម្នាក់សុខចិត្ដឲ្យក្រុមចោរ ប្ល ន់ ខ្លួន ក៏មិនសុខចិត្ដឲ្យបាត់បង់កូន និងការពារកូនពីក្រុមចោរដែលបាន…
ស៊ីហៀង
-

អង់គ្លេស៖ ពិតជារឿងដ៏គួរឲ្យរន្ធត់ខ្លាំងមែនទែន ស្ដ្រីអង់គ្លេសម្នាក់ត្រូវក្រុមចោរចូល  ប្ល   ន់និងផ្ចង់កាំ   បិ  តនៅនឹងករបស់នាង ដោយពួកក្រុមចោរទាំងនោះធ្វើសកម្មភាព អូសស្ដ្រីជាម្ដាយនោះចេញពីឡានប្រញាប់ប្រញាល់ ក្នុងនោះដែរស្ដ្រីដែលត្រូវបានក្រុមចោរចាប់ជ  ម្រិ  ត  នោះ បាននិយាយទៅកាន់ក្រុមចោរទាំងនោះថា លោកយកឡាននិងរបស់របរដែលមាននៅក្នុងឡានលោកយកទៅចុះ តែខ្ញុំសុំយកកូនរបស់ខ្ញុំដែលនៅខាងក្រោយឡានសិន។

ក្រោយពីចោរកំពុងតែស្រវេស្រវាធ្វើការបើកបញ្ឆេះឡានចេញទៅ ស្ដ្រីរូបនេះក៏បានប្រញាប់ប្រញាល់ទៅបើកទ្វារឡានមួយចម្ហៀងទៀត ដើម្បីទាញកូនតូចដែលមានអាយុ២ឆ្នាំរបស់នាងចេញមកក្រៅ។ សកម្មភាពនៃក្រុមចោរប្ល   ន់  នេះត្រូវបានគេថតបាននៅតាមកាំមេរ៉ាសុវត្ថិភាពដែលដាក់នៅលើដងផ្លូវក្នុងទីក្រុង ម៉េនឆេស្ទើ។

ស្ដ្រីចំណាស់ដែលត្រូវជាម្ដាយរបស់ស្ដ្រីរងគ្រោះនោះបាននិយាយថា មានក្រុមចោរប្រដាប់ដោយ  កាំ  បិ  ត  ចំនួន៣នាក់ បានធ្វើការចាប់ជម្រិតកូនស្រីនិងចៅរបស់គាត់ ប៉ុន្ដែសំណាងល្អកូនស្រីនិងចៅរបស់គាត់មិនមានគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្ដែនៅក្នុងសកម្មភាពដែលក្រុមចោរចាប់   ជ  ម្រិ  តនៅគឺវាពិតជារន្ធត់ខ្លាំងណាស់។

ស្ដ្រីចំណាស់ដែលត្រូវជាម្ដាយរបស់នារីរងគ្រោះ បាននិយាយបន្ថែមថា តើមាននរណាស្គាល់ពួកចោរទាំងនេះដែរឬទេ? ពួកក្រុមចោរទាំងនេះបានចា ប់  ជ  ម្រិ  តកូនរបស់គាត់នៅវេលាម៉ោងប្រហែល៧ល្ងាច ដោយក្រុមចោរបាន ចា  ប់  អូ  ស  កូនស្រីរបស់គាត់ចេញពីឡាននិងផ្ច  ង់  បំពង់ករបស់នាង ក្នុងគោលបំណងយកឡានរត់គេច  ខ្លួន ក្នុងកំលុងពេលចោរអូ   ស   នាងចេញមកក្រៅនាងក៏ស្រវាទៅទាញទ្វារម្ខាងទៀតនៃឡាន ដើម្បីយកកូនរបស់នាងចេញពីឡាននោះ ទាំងមានអារម្មណ៍ភ័យតក់ស្លុតជាខ្លាំង។

ស្ដ្រីចំណាស់ដែលជាម្ដាយរបស់នារីរងគ្រោះមានឈ្មោះថា Mandy អាយុ៣៩ឆ្នាំ បាននិយាយតទៀតថា គាត់ពិតជាមានមោទនភាពនិងកោតសរសើរកូនស្រីគាត់ជាខ្លាំងដែលហ៊ានប្រឈមជាមួយនឹងពួកចោរក្នុងការការពារកូនរបស់នាងដោសុវត្ថិភាព។

នាង Courtney អាយុ ២៦ ឆ្នាំដែលរស់នៅក្នុងតំបន់ Gorton នៃទីក្រុង Manchester ដែលជាជនរងគ្រោះបានសរសេរថា“ ខ្ញុំពិតជាគិតថាខ្ញុំនឹងត្រូវក្រុមចោរទាំងនោះធ្វើការ  ចា  ក់  ខ្ញុំទៅហើយ ដោយពួកគេបានអូសខ្ញុំចេញពីក្នុងឡានយ៉ាងលឿនជាមួយនឹងការផ្ចង់  កាំ  បិ  ត  នៅនឹងក របស់ខ្ញុំ ម្យ៉ាងវិញទៀតនៅក្នុងឡាននោះក៏មានកូនតូចរបស់ខ្ញុំនៅកៅអីខាងក្រោយដែលរួមដំណើរជាមួយខ្ញុំផងដែរ” ។

ក្រោយពីវីដេអូរបស់នាងត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមអ៊ីនធើណេត ទស្សនិកជនមានការតក់ស្លុតជាខ្លាំង ដែលវាជាទង្វើដ៏គួរឲ្យស្អប់ខ្ពើមបំផុត អរគុណព្រះជាម្ចាស់ដែលបានជួយនារីនោះនិងកូនរបស់នាងឲ្យរួចផុតពីគ្រោះថ្នាក់មួយនេះ ហើយបញ្ហានេះប៉ូលីសគួរតែប្រញាប់ធ្វើការវែកមុខជនដៃដល់ទាំងនោះ យកមកផ្ដន្ទាទោស និងធ្វើការផ្ដល់យុត្ដិធម៌ទៅដល់ជនរងគ្រោះ។

ប៉ូលីសនៅ Greater Manchester បានបញ្ជាក់ថាពួកគេបានធ្វើការស៊ើបអង្កេតភ្លាមៗ ក្រោយពីទទួលបានដំណឹងអំពីក្រុម“ ចោរ  ក ម្ម  ប្រ ដា ប់ អា វុធ” នៅម៉ោងប្រហែល ៧ និង ១០ នាទីយប់ម្សិលមិញកាលពីថ្ងៃទី១៨។ ដោយប៉ូលីសបានរកឃើញថារថយន្តមួយបានទុកចោល នៅចម្ងាយមួយម៉ាយពីកន្លែងប្លន់កាលពីម៉ោង ៧ យប់ថ្ងៃសុក្រ ដោយបន្ដធ្វើការតាមដានវែកមុខក្រុមចោរទាំងនោះ។

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ The Sun