BREAKING: ភរិយារបស់ឯកអគ្គរដ្ឋទូតម៉ុងហ្គោលីប្រចាំប្រទេសថៃ បានធ្លាក់ពីលើអគារមួយ ហើយបានស្លា.ប់នៅក្នុង តំបន់Sukhumvit នៃទីក្រុងបាងកក វេលាម៉ោង 1.09 យប់ឈានចូលថ្ងៃសុក្រ។

លោកវរសេនីយ៍ឯក Siripong Laphanit មន្រ្តីស៊ើបអង្កេតនៃប៉ុស្តិ៍ប៉ូលីសថងល័រ បានទទួលសេចក្តីរាយការណ៍ថា មានស្រ្តីម្នាក់ធ្លាក់ពីលើអគារ បន្ទប់លេខ ១៧០១ ជាន់ទី ១៧ នៃអគារមួយ ទីក្រុងបាងកក។

កន្លែងកើតហេតុគេបានប្រទះឃើញស្ត្រីឈ្មោះ Orkhon Lkhamsuren អាយុ៤១ឆ្នាំ នៅជាន់ផ្ទាល់ដីខុនដូ។ បុគ្គលិកពេទ្យមកពីមន្ទីរពេទ្យ Samitivej បានផ្តល់ជំនួយសង្គ្រោះ ប៉ុន្តែមិនបានផលទេ សន្តិសុខ និងបុគ្គលិកខុនដូ ដែលជាអ្នកឃើញហេតុការណ៍មុនគេ ហើយបានទូរស័ព្ទទៅប៉ូលីស បានរាយការណ៍ថា បានកើតឡើងមុនម៉ោង ១ ព្រឹក។

សាក្សីត្រូវបានគេសួរនាំបានបញ្ជាក់ថា លឺសំឡេងខ្លាំងពីជាន់ទី៤ តាមការស៊ើបអង្កេត ពួកគេបានរកឃើញលោក Tumur Amarsanaa ឯកអគ្គរដ្ឋទូតម៉ុងហ្គោលី និងជាប្តីរបស់អ្នកស្លា.ប់ ដោយអំពាវនាវឱ្យជួយ និងដឹកសពប្រពន្ធរបស់គាត់ចុះមកជាន់ផ្ទាល់ដីនៃខុនដូ។ នៅមិនទាន់ដឹងជាករណីអត្តឃាត រឺឃាតកម្មនោះទេ សមសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវនិងចាត់ការតាមនីតិវិធីដែលពាក់ព័ន្ធ ។ ប្រភព: Khaosod

