អស្ចារ្យជាមួយ OPPO RENO5 ក្នុងកម្រិតអេក្រង់ល្បឿនលឿន 90Hz អូសរលូនទាន់ចិត្ត អមជាមួយនឹងអេក្រង់ការពារភ្នែកដែលទទួលស្គាល់ដោយ SGS!
ស៊ីហៀង
- 2534

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងប្រព្រឹត្តិទៅក្នុងរយៈពេល 3 ថ្ងៃចាប់ពីថ្ងៃទី14, 15 និងថ្ងៃទី16 ខែមេសា ដែលនឹងខិតជិតចូលមកដល់ក្នុងពេលឆាប់ៗនេះ។ តើបងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់ទិសទីមានអារម្មណ៍យ៉ាងណាដែរ? ហើយមានគម្រោងធ្វើអ្វីខ្លះនៅក្នុងអំឡុងពេល 3 ថ្ងៃចូលឆ្នាំខាងមុខនេះ?

សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ គឺខុសប្លែកពីឆ្នាំមុនៗដោយសារជំងឺកូវីដ19 បានកំពុងរីករាលដាលយ៉ាងខ្លាំង ជាហេតុធ្វើឲ្យផ្អាកការជួបជុំ ឬប្រមូលផ្តុំច្រើន ហើយឆ្នាំនេះក៏មិនសូវមានអ្នកធ្វើដំណើរទៅលេងនៅឯស្រុកកំណើតដែរ ដោយបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនយល់ច្បាស់ និងបានស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការចូលរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលពីមេរោគដ៏កាចសាហាវមួយនេះ។

យ៉ាងណាមិញ ទោះបីជាឆ្នាំនេះគ្មានការជួបជុំញាតិមិត្តបងប្អូនច្រើនដូចឆ្នាំមុនៗក៏ពិតមែន ប៉ុន្តែអ្នកទាំងអស់គ្នានៅតែអាចបង្កើនភាពស្និទ្ធស្នាលជាមួយគ្នាពីចម្ងាយបានរលូនប្រសិនមានស្មាតហ្វូន OPPO កាន់ក្នុងដៃដើម្បីទំនាក់ទំនង និងសំណេះសំណាលជាមួយសមាជិកគ្រួសារ និងសាច់ញាតិបានយ៉ាងកក់ក្តៅ។ រីឯក្រុមគ្រួសារនីមួយៗដែលជួបជុំគ្នានៅតាមផ្ទះក៏អាចបង្កើតភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ល្អៗតាមរយៈស្មាតហ្វូន OPPO RENO5 ជាមួយនឹងការទស្សនាវីដេអូ ឬភាគយន្ត ដើម្បីបំបាត់ភាពអផ្សុក និងធុញទ្រាន់។

 មិនតែប៉ុណ្ណោះគឺអាចលេងហ្គេមល្បីៗដែលកំពុងពេញនិយមដូចជា Mobile Legend, PUBG, League of Legends, Far Cry 5, Rocket League, AOG Mobile, Free Fire, God of War និងហ្គេមជាច្រើនទៀតនៅលើស្មាតហ្វូន OPPO RENO5 ម៉ូដែលចុងក្រោយ បំពាក់ដោយបច្ចេកវិទ្យាទំនើបអេក្រង់ធំលាតពេញក្នុងកម្រិតល្បឿនលឿន 90HZ ដែលជួយឲ្យការអូសចុះអូសឡើងកាន់តែរលូនមិនទាស់ចិត្ត ងាយស្រួលក្នុងការអានព័ត៌មាន និងប្រើបណ្តាញសង្គមផ្សេងៗបានលឿនរលូនអស់ទាស់ ពិសេសបំពាក់នូវបច្ចេកវិទ្យាការពារភ្នែកបានយ៉ាងល្អថែមទៀតផង។

អ្វីដែលកាន់តែពិសេស និងមិនអាចខកខានបាននោះ រាល់ការជាវស្មាតហ្វូន OPPO ចាប់ពីថ្ងៃទី01 រហូតដល់ថ្ងៃទី16 ខែមេសា ឆ្នាំ2020 នឹងទទួលបានកាដូជាច្រើនជាទីគាប់ចិត្ត ពេញចិត្តតែម្តង។ ចង់ដឹងអត់ថា តើរង្វាន់ និងឱកាសពិសេសៗទាំងនោះមានអ្វីខ្លះ?

កាដូទី1៖ រាល់អតិថិជនជាវនូវស្មាតហ្វូន OPPO RENO3, RENO4, RENO5 ឬ RENO5 5G នឹងទទួលបានប្រអប់កាដូពិសេសមួយដោយក្នុងនោះរួមមានដូចជា ដបទឹក, ចិញ្ចៀនទម្រទូរស័ព្ទ និងបាសប្លូធូ(Bluetooth Speaker) ដ៏ស្រស់ស្អាត។

កាដូទី2៖ បញ្ចុះតម្លៃ 24$𝟮𝟰 ពេលទិញ 𝗢𝗣𝗣𝗢OPPO RENO Series𝗥𝗲𝗻𝗼 𝗦𝗲𝗿𝗶𝗲𝘀និងកាស OPPO Enco W11 𝐎𝐏𝐏𝐎 𝐄ក្នុងពេលតែមួយ។

កាដូទី3៖ ពិសេសជាងនេះទៅទៀត រាល់ការជាវ OPPO RENO5 ឬ RENO5 5G នឹងទទួលបានបណ្ណធានាអេក្រង់រយៈពេលចំនួន ៦ ខែដោយមិនគិតថ្លៃថែមទៀតផង។

ឈប់! នៅមិនទាន់អស់ទេ… រាល់ការជាវស្មាតហ្វូន OPPO RENO5 ឬ RENO5 5G នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដែលមានផ្លាកសញ្ញា OPPO ទូទាំងប្រទេសកម្ពុជា នោះអតិថិជនជាទីស្រលាញ់ទាំងអស់នឹងទទួលបានឱកាសផ្សងសំណាងកោសឆ្នោតតាម Online ចំនួន 2 ដងដើម្បីយករង្វាន់ដោយងាយៗគឺគ្រាន់តែថតរូបលោកអ្នកជាមួយ OPPO RENO5 ឬ RENO5 5G បង្ហោះចូលក្នុងវេបសាយ រួចវាយបញ្ចូលលេខ IMEI របស់ទូរស័ព្ទ នោះអតិថិជនទាំងអស់គ្នានឹងមានឱកាសទទួលបានកាដូពិសេសៗជាច្រើនរួមមាន តុក្កតា Ollie (ចំនួន 1 ឬ 1 គូ), កាសឥតខ្សែ Enco W11, កាសឥតខ្សែ Enco Free និង Power Bank។ ដូច្នេះ ចង់ជ្រាបច្បាស់ពីពត៌មានលម្អិត សូមចូលទៅកាន់ផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ទាំងអស់គ្នា៕