គួរឱ្យសង្វេកណាស់! កូនប្រុសកត្ដញ្ញូ ២នាក់ យកនំខួបកំណើតធ្វើខួបឱ្យឪពុក បែជាជួបគ្រោះថ្ន ា ក់ ចរាចរណ៍ ស្ល ា ប់ គួរឱ្យសង្វេក
-

ម៉ាឡេស៊ីៈ បងប្អូនប្រុសពីរនាក់ គឺលោក ហាឌីហ្សាន់ ហ្សៃណាល់  និងលោក ហ្វូជឹ ហ្សៃណាល់បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវ ផ្លូវ KM17, សង្កាត់ ចាឡានកូឡាភីឡាស់ ក្នុងទីក្រុង​ ស៊ីមផាងភើតាង ដោយឡានម៉ាក Proton Iswara Aeroback ដែលលោកបើកខ្ទេច ខ្ទី គ្មានសល់ បែកបាក់ជាដំណំ ដោយឡែកពួកគេទាំងពីរនាក់ត្រូវបានខ្ទាតចេញយ៉ាងឆ្ងាយពីគ្នា នាខណៈពេលពួកគេកំពុងធ្វើដំណើរយកនំខួបកំណើត និងអំណោយ ទៅប្រារព្វពិធីនៅក្នុងថ្ងៃកំណើតឪពុករបស់ពួកគេ ប្រហែលម៉ោង ៤ និង ៣០ នាទីល្ងាចថ្ងៃអាទិត្យ។

លោក ហ្វូជឹ ដែលរងរបួសធ្ងន់ធ្ងរ រហូតដល់ថ្នាក់ប្រកាច់ ដោយទ្រាំនឹងភាពឈឺចាប់ពុំបាន គាត់ត្រូវបានស្ល ា ប់ នៅពេលដែលឡានសង្គ្រោះធ្វើដំណើរ ដឹកបញ្ចូនលោកមកកាន់មន្ទីរពេទ្យ។

យោងទៅតាមលោក សាស រីហ្សាល ហ្សៃណាល់ ដែលជាបងប្រុសរបស់ពួកគេទាំងពីរ បាននិយាយថាប្អូនប្រុសលោកទាំងពីរកំពុងធ្វើដំណើរត្រលប់ទៅផ្ទះនៅ នៅឯសង្កាត់ តាម៉ាន់ កូប៉េណា ក្នុងទីក្រុង សេនេវវ៉ាង ក្នុងគោលបំណងចូលរួមធ្វើពិធីប្រារព្វខួបកំណើតជូនលោកឪពុក ។

យោងតាមអធិការនគរបាលស្រុកជេមប៉ូ លោក ហូចាងហូក បានរាយការណ៍មកថា គ្រោះថ្នាក់មួយនេះបណ្ដាលមកពីពួកគេបាត់បង់ស្មារតីនៃការគ្រប់គ្រងក្នុងការបើកបរ ដែលជាហេតុធ្វើឱ្យមានការប៉ះទង្គិចជាមួយនឹងបង្កាន់ដៃផ្លូវយ៉ាងដំណំ ដោយលោក ហាឌីហ្សាន់ រងរបួលក្បាលធ្ងន់ធ្ងរ នឹងបានស្ល ា ប់ នៅម៉ោង៨ យប់ រីឯលោកហ្វូជឹ ដែលរងរបួសធ្ងន់ធ្ងរ រហូតដល់ថ្នាក់ប្រកាច់ ដោយទ្រាំនឹងភាពឈឺចាប់ពុំបាន គាត់ត្រូវបានស្ល ា ប់ នៅពេលដែលឡានសង្គ្រោះធ្វើដំណើរ ដឹកបញ្ចូនលោកមកកាន់មន្ទីរពេទ្យ។


សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ WOB