ស្វីតណាស់! អ្នកឧកញ៉ា គិត ម៉េង ជូនពរឧត្តមភរិយា ក្នុងថ្ងៃខួបកំណើត ឡើងផ្អែមល្ហែម ហ្វេនៗលាន់មាត់គ្រប់គ្នាថា
-

មួយរយៈពេលនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនបានធ្វើការចែករំលែកតៗគ្នា​ ក្រោយពេលបានឃើញ រូបភាពផ្អែមល្ហែមរបស់អ្នកឧកញ៉ា គិត ម៉េង និងឧត្តម ភរិយា របស់លោក ដែលតែងតែបង្ហាញពីសេចក្តីសុខ នៅក្នុងរង្វង់គ្រួសារ ។ ស្នាមញញឹមដែលបានផ្តល់ជូនគ្នាទៅវិញទៅមក ពិតជាសេចក្តីសុខមួយ ដែលមនុស្សគ្រប់គ្នាប៉ងប្រាថ្នា។

ជាក់ស្តែងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ គឺជាថ្ងៃខួបកំណើតឧត្តមភិរយាលោក បានរៀបចំពិធី ជួបជុំក្នុងរង្វង់គ្រួសារ យ៉ាងមានសុភមង្គល និងសើចសប្បាយក្អាកក្អាយ គ្រប់គ្នា នៅក្នុងកម្មវិធី អមជាមួយនឹងនំខេកពណ៍លឿង យ៉ាងស្អាត​ ។

នៅក្នុងវិដេអូនោះ ក៏មានបងប្អូនជាច្រើនបានសង្កេតឃើញថា​ លោកជំទាវ ស្រីតូច ចំណាន បានពិតជាក្តីសុខ និងមានសុភមង្គលយ៉ាងខ្លាំង ។ ជាមួយគ្នានោះផងដែរ អ្នកឧកញ៉ា គិត ម៉េង ក៏បានបង្ហោះសារយ៉ាងខ្លី ដែលបញ្ជាក់ពីសេចក្តីស្រលាញ់ ចំពោះម្ចាស់ចិត្ត ដោយបានសរសេរថា "រីករាយថ្ងៃកំណើត អូនសម្លាញ់"។

សារមួយឃ្លានេះ ពិតជាមានអត្ថន័យណាស់ចំពោះមនុស្សជាទីស្រលាញ់ ហើយក៏ជាអំណោយយ៉ាងពិសេសផងដែរ ។ ទន្ទឹមនឹងនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Lisa Thom បានបង្ហោះសារថា "រីករាយថ្ងៃខួបកំណេីតប្អូនស្រីសូមវត្ថុសក្តិសិទ្ធិជួយតាមថែររក្សានិងឃុំគ្រងប្អូនអោយជួបតែសុខចំរេីន​ និងរាល់មុខជំនួញ​ បានជោគជ័យ​ មានសុភមង្គល​ ជាពិសេសសុខភាពល្អ​ សម្រស់កាន់តែស្រស់ស្អាត​ "។

មានវិដេអូ៖