គួរឱ្យសង្វេកមែនទែន ក្មេងៗអនាថានៅប្រទេសម៉ាឡេស៊ី ដេកតាមចញ្ចើមថ្នល់ ដើរសុំ..........ដើម្បីបានគេង។
-

ពិតជាគួរមិនគួរឱ្យជឿនោះទេ។ ខណៈដែលមនុស្សម្នាកំពុងតែគេងលក់យ៉ាងសុខស្រួលស្កប់ស្កល់ នៅក្នុងបន្ទប់ ជាមួយហ្នឹងម៉ាស៊ីនត្រជាក់របស់ពួកគេនោះ។ អ្វីដែលគួរឱ្យសង្វេក ចំពោះក្មេងៗអនាថាទាំងនោះ ដែលរស់នៅតាមចញ្ចើមផ្លូវជាមួយនិងឪពុកម្ដាយរបស់ពួកគេដែលគ្មានការងារធ្វើ មានសភាពលំបាកមែនទែន។

យោងតាមគណនីយ Twitter របស់លោក@ dom_raf1313 បានចែករំលែកវីដេអូអំពីការរស់នៅគ្មានផ្ទះសម្បែងរបស់ប្រជាជនទាំងនោះ នៅតាមដងផ្លូវដោយដេកលើកម្រាលឥដ្ឋដែលផ្តល់តែអាហារដោយអង្គការក្រៅរដ្ឋាភិបាលនិងសប្បុរសជនក្នុងគោលបំណងធ្វើអោយអ្វីៗប្រសើរឡើងសម្រាប់ពួកគេ។

អណាព្យាបាលរបស់ពួកគេទាំងនោះ ប្រឈមមុខនឹងភាពលំបាកដោយសារតែការបាត់បង់ការងាររបស់ពួកគេ។ ពូកគេទាំងនោះគេងនៅតាមចិញ្ចើមផ្លូវនៃផ្លូវដើរ បើក្រលេកមើលពីចម្ងាយគេឃើញក្មេងៗទាំងនោះសុំប្រអប់ឡាំង ដើម្បីធ្វើជាកម្រាលសម្រាប់គេង គួរឱ្យសង្វេកណាស់។

បុរសដែលបានថតវីដេអូនោះបាននិយាយថា ឥលូវនេះខ្ញុំបានយល់ថាការងារស្ម័គ្រចិត្ដក្នុងការចុះជួយអ្នកដែលក្រីក្រខ្សត់លំបាកវេទនា ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះពួកគេត្រូវការជំនួយជាចាំបាច់ពីពួកយើង ហើយខ្ញុំសង្ឃឹមថា នឹងមានអង្គការក្រៅរាជរដ្ឋាភិបាល សប្បុរសជននានា ជួយពួកគេ ដោយអ្វីៗនៅល្អប្រសើរយ៉ាងឆាប់នាពេលខាងមុខប្រាកដជាក់ជាមិនខានសម្រាប់ប្រជាជនម៉ាឡេស៊ីដែលគ្មានផ្ទះសម្បែងទាំងនោះ។


សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖worldofbuzz