ក្តុកក្តួល! តារា TikTok ចាន់ សម្បត្តិរតនផ្កាយ បានស្លា ប់ទាំងវ័យក្មេង ដោយសារតែ...
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថ តាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលមហាជនជាច្រើនស្គាល់ ជនរងគ្រោះ រូបដែលបានស្លា ប់បាត់បង់ជីវិតរូបនោះ គឺជាតារាសម្តែងវ័យក្មេង មានឈ្មោះថា ចាន់ សម្បត្តិរតនផ្កាយ ដោយហេតុការណ៍នេះ បណ្តាលមកពីរថយន្តមួយគ្រឿង ម៉ាក ម៉ូនិញ ពណ៌ស បុកបណ្តាលជនរងគ្រោះស្លា ប់ភ្លាមៗនោះនឹងកន្លែងកើតហេតុ។

ជនរងគ្រោះវ័យក្មេងម្នាក់នេះ បើកបរម៉ូតូម៉ាក ម៉ាកហុងដាដ្រីម ស៊េរីឆ្នាំ២០២០ បានឌុបស្ត្រីម្នាក់ផងដែរ តែខាងស្រីគ្រាន់តែរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

ជាមួយគ្នានោះដែរ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ‎Bönģ Ťŕā Tŕā‎ បានបង្ហោះសារថា "គាត់គឺជាមនុស្សម្នាក់ដែលរុសរាយរ៉ាក់ទាក់??ដែលខ្ញាកគាល់គាត់ដោយសាបានជួបគាត់នៅខាងក្រៅ??តែរឿងដែលមិនគួរអោយជឿគឺគាត់បានគ្រោះថ្នាក់ចរាចរណ៍ស្លា ប់បាត់ទៅហេីយ???? #ចឹងបានថាមនុស្សយេីងម្នាក់កេីតមកមិនថាបានជួបគ្នាប៉ុនន្មានដងនោះទេដូចនេះចូរស្រឡាញ់គ្នាអោយបានច្រេីន ?❤️?✨? #RIP??✨ ពីញុម Bönģ Ťŕā Tŕā?❤️"។

មានវិដេអូ៖