បើយោងតាម គណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង ០៦ និង២០នាទី នៅចំណុចចន្លោះគីឡូម៉ែត្រ ១២១-១២២ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិង ម៉ូតូ ក្នុងទិសដៅស្របគ្នា ។
![](/wp-content/uploads/2020/12/4/media/large/117749/KN_01_11_2020_2537101.jpg?1607058710)
ហេតុការណ៍នេះកើតឡើងដោយរថយន្តមួយគ្រឿងម៉ាក MAXUSV80 (រថយន្តសង្រ្គោះបន្ទាន់AMBULANCE) ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ១២-២០៩១១ (នៅក្នុងរថយន្តមានដឹកស.ពជនជាតិចិនម្នាក់និងសំណាកកូវីត១៩ ចំនួន ០៣កេសដើម្បីយកទៅធ្វើតេស្តនិងពិនិត្យនៅភ្នំពេញ ។
![](/wp-content/uploads/2020/12/4/media/large/117750/KN_01_11_2020_2537102.jpg?1607058717)
សូមបញ្ជាក់ថា៖ (ចំពោះសំណាកទាំង០៣កេសនោះពុំមាន ការបែក រឺដាច់រហែកទេ) ក្រោយកើតហេតុសាកស.ព និងសំណាកកូវីត១៩ ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខេត្តដឹកបន្តទៅភ្នំពេញហើយ រីឯអ្នកបើកបររថយន្តសាមុយបង្កមិនស្គាល់អត្តសញ្ញាណ ដែលមានទិសដៅពីព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចកើតហេតុខាងរថយន្តបានបុ.កពីក្រោយ ម៉ូតូសណ្តោងរឺម៉កមួយគ្រឿងម៉ាក WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ(សណ្តោងរឺម៉កលក់ផ្កា)ក្នុងទិសដៅស្របគ្នា បើកបរដោយឈ្មោះ រាម ទូច ភេទ ប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង មុខរបរលក់ផ្កា។ហេតុការណ៍ខាងលើបណ្តាលអោយអ្នកបើកបរម៉ូតូស្លា.ប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។
![](/wp-content/uploads/2020/12/4/media/large/117751/KN_01_11_2020_2537103.jpg?1607058740)
-ក្រោយកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ បច្ចុប្បន្នផ្នែកជំនាញកំពុងស្រាវ និងប្រគល់ស.ពជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
![](/wp-content/uploads/2020/12/4/media/large/117753/KN_01_11_2020_2537105.jpg?1607058751)
![](/wp-content/uploads/2020/12/4/media/large/117752/KN_01_11_2020_2537106.jpg?1607058751)
![](/wp-content/uploads/2020/12/4/media/large/117754/KN_01_11_2020_2537107.jpg?1607058751)
![](/wp-content/uploads/2020/12/4/media/large/117755/KN_01_11_2020_2537104.jpg?1607058759)