ខេត្តតាកែវ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អេីលមួយបង្កដោយរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន Premium Logistic ដឹកសម្ភាររោងចក្រកាត់ដេរ បានបើកបត់បុកខ្លោងទ្វារចូលវត្តទន្លេបាទី បណ្តាលឲ្យបាក់ខ្ទេចគ្មានសល់ កាលពីវេលាម៉ោងជាង ៣រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅនឹងខ្លោងទ្វារវត្តទន្លេបាទី ស្ថិតនៅតាមផ្លូវជាតិលេខ២ ក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកទន្លេបាទី ខេត្តតាកែវ ដែលខ្លោងទ្វារនោះត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ១៩៦៩មកម្ល៉េះ។
![](/wp-content/uploads/2020/8/15/media/large/91128/06.08.2020.3842.jpg?1597461512)
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តកុងតឺន័រដើម្បីដោះស្រាយតាមនីតិវិធី។ ចំណែកទំនិញដែលនៅលើកុងតឺន័រសម្រាប់បម្រើដល់រោងចក្រកាត់ដេរត្រូវបានប្រគល់ជូនម្ចាស់ទំនិញ។ សូមម្ចាស់ក្រុមហ៊ុន Premium Logistic គួរតាមដាន ពិនិត្យទៅលើអ្នកបើកបរផង ចៀសវាងការប្រើសារធាតុ ញៀ ន គ្រឿ ងស្ រវឹ ង ខ្វះការពិនិត្យលើបច្ចេកទេស នេះជាដើម ខណៈគ្រោះថ្នាក់ចរាចរណ៍គឺជាឃា ត កតាមដងផ្លូវដ៏សា ហា វបំផុត៕
![](/wp-content/uploads/2020/8/15/media/large/91131/06.08.2020.3844.jpg?1597461533)
![](/wp-content/uploads/2020/8/15/media/large/91129/06.08.2020.3845.jpg?1597461532)
![](/wp-content/uploads/2020/8/15/media/large/91130/06.08.2020.3846.jpg?1597461533)
![](/wp-content/uploads/2020/8/15/media/large/91133/06.08.2020.3847.jpg?1597461533)
![](/wp-content/uploads/2020/8/15/media/large/91132/06.08.2020.3848.jpg?1597461533)
![](/wp-content/uploads/2020/8/15/media/large/91134/06.08.2020.3849.jpg?1597461533)
![](/wp-content/uploads/2020/8/15/media/large/91136/06.08.2020.3850.jpg?1597461533)
![](/wp-content/uploads/2020/8/15/media/large/91135/06.08.2020.3851.jpg?1597461533)
ដោយ៖ ភារ៉ា