ភ្នំពេញ៖ រថយន្ដព្រូសរេចង្កូតបុកជាមួយរថយន្ដដឹកអេតចាយមួយគ្រឿង បណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់អូសជាច្រើនម៉ែត្ររងការខូចខាតរថយន្ដមួយចំហៀងដោយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង២០នាទីយប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
![](/wp-content/uploads/2020/6/11/media/large/78518/166241.12.2019.1161493528.jpg?1591839503)
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហតុឃើញរថយន្ដដឹកអេតចាយមួយគ្រឿង ក្បាលពណ៌សរពាក់ស្លាកលេខភ្នំពេញ 3C-1657 ដែលបានធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម លុះមកដល់ចំនុចកើតហេតុក៏មានរថយន្ដមួយទៀតម៉ាកព្រូស ណ៌ទឹកសមុទ្យ ពាក់ស្លាកលេខភ្នំពេញ 2AK-9270 ធ្វើដំណើរពីត្បូងមកជើងបញ្ច្រាស់ផ្លូវគ្នាក្នុងល្បឿនលឿន ដោយខណះនោះមេឃភ្លៀងហើយផ្លូវក៏រអិល ទៅបុកនិងរថយន្ដដឹកអេតចាយរេចង្កូតធ្លាក់ផ្លូវអូសក្រឡាប់ជាច្រើនម៉ែត្របណ្ដាលឲ្យខូចខាតរថយន្ដមួយចំហៀង ចំពោះករណីខាងលើកនេះគ្មានអ្នករងរបួសឡើយ។
![](/wp-content/uploads/2020/6/11/media/large/78519/166241.12.2019.1161493529.jpg?1591839516)
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់ចំនុចកើតហេតុឲ្យភាគីទាំង២ដោះស្រាយគ្នាតែខាងរថយន្ដដឹកអេតចាយទាសំណងមិនត្រូវគ្នាជាមួយនិងភាគីរថយន្ដព្រូស ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿងទៅរក្សារទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕
![](/wp-content/uploads/2020/6/11/media/large/78520/166241.12.2019.1161493530.jpg?1591839528)
![](/wp-content/uploads/2020/6/11/media/large/78521/166241.12.2019.1161493531.jpg?1591839528)
![](/wp-content/uploads/2020/6/11/media/large/78522/166241.12.2019.1161493532.jpg?1591839528)
![](/wp-content/uploads/2020/6/11/media/large/78523/166241.12.2019.1161493533.jpg?1591839528)
![](/wp-content/uploads/2020/6/11/media/large/78524/166241.12.2019.1161493534.jpg?1591839528)
![](/wp-content/uploads/2020/6/11/media/large/78525/166241.12.2019.1161493535.jpg?1591839528)
![](/wp-content/uploads/2020/6/11/media/large/78527/166241.12.2019.1161493536.jpg?1591839528)
![](/wp-content/uploads/2020/6/11/media/large/78526/166241.12.2019.1161493537.jpg?1591839528)
ដោយ៖ ភត្ត្រា