កុំចេះតែហ៊ាន!!! នារីចិត្តក្លាហានម្នាក់ ជិះម៉ូតូដេញបុកចោរឆក់ទូរសព្ទ័ដៃ ២នាក់បានសំរេច ក្រោយសកម្មភាពឆក់ទូរស័ព្ទ IPhone 7Plus
ភ្នំពេញៈ នារីចិត្តក្លាហានម្នាក់ ជិះម៉ូតូដេញបុកចោរឆក់ទូរសព្ទ័ ២នាក់បានសំរេច កាលពីរវេលាម៉ោង ៤ៈ២០នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យចំនួន ២នាក់ បានជិះមកជិតរួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ IPhone 7Plus ពីនារីរងគ្រោះខាងលើបានសម្រេច តែត្រូវបាននារីរងគ្រោះជិះម៉ូតូដេញបុក រហូតឃាត់ខ្លួនបាន ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅតាមបណ្តោយ ផ្លូវ១០០៣ ភូមិពងពោយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។