លោកឧត្តមសេនីយ៍ត្រី ហម ឃីម អនុព័ន្ធយោធាកម្ពុជាប្រចាំទីក្រុងបាងកក បានចូលរួមទៅស្តាប់តាមការអញ្ជើញរបស់ថៃ ដើម្បីចង់ដឹងបន្ថែមថា តើរបាយការណ៍ភូតរបស់ថៃ ចេញដោយរបៀបណា ...
Heang
-

ថៃហៅអនុព័ន្ធយោធាចំនួន៤៧ប្រទេស ទៅស្តាប់របាយការណ៍ភូត ដែលពួកគេបានចោទទាហានកម្ពុជាដាក់មីននៅមុំបី តែមានត្រឹម១៧ប្រទេសទេ ដែលបានទៅស្តាប់ ដោយឡែកអនុព័ន្ធយោធា៣០ប្រទេសទៀត មិនទៅឡើយ ពីព្រោះពួកគេគិតថា ស្តាប់ក៏មិនមានន័យអ្វីដែរ ព្រោះពួកគេដឹងថា ជារបាយការណ៍បោកប្រាស។

សម្រាប់កម្ពុជា លោកឧត្តមសេនីយ៍ត្រី ហម ឃីម អនុព័ន្ធយោធាកម្ពុជាប្រចាំទីក្រុងបាងកក បានចូលរួមទៅស្តាប់តាមការអញ្ជើញ ដើម្បីចង់ដឹងបន្ថែមថា តើរបាយការណ៍ភូតរបស់ថៃ ចេញដោយរបៀបណា និងប្រាប់បរទេសថាយ៉ាងមិចចំពោះរឿងទាហានពួកគេ៣នាក់ជាន់មីនរងរបួសនេះ។ ប្រភព៖ ស៊ន សុភក្រ្ត-Sorn Sopheak