មេទ័ពថៃ ព្រមានបិទការចូលទស្សនាប្រាសាទតាមាន់ធំរយៈពេល ៧ថ្ងៃ...

ដោយសារមួយរយៈក្រោយនេះ ប្អូនៗ ក្មេងៗស្ទាវ នាំគ្នាទៅលេងប្រាសាទតាមាន់ធំ មានចំនួនច្រើនកុះករ បង្កឲ្យទាហ៊ានថៃភ័យខ្លាច រហូតដល់ថៃចោទថា ខ្មែរជួលក្មេងៗឲ្យទៅបង្កចលាចលទាំងដែលនេះជាទឹកដីខ្មែរសោះ។

The Nation Thailand បានស្រង់សម្ដីមេបញ្ជាការយោធភូមិភាគ២ លោក BOOMSIN ថា ថៃអាចនឹងបិទការចូលទស្សនាប្រាសាទតាមាន់ធំរយៈពេល ៧ថ្ងៃ ដើម្បីស្ដារស្ថានការ និងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ ក្នុងករណីមានការប្រទូសសារាយគ្នានៅលើប្រាសាទ។

លោក BOOMSIN ថា “ខ្ញុំបាននិយាយច្បាស់ជាមួយមេបញ្ជាការកងពលធំថ្មើរជើងលេខ៤២ នៃរបស់កម្ពុជា ថាកម្ពុជាត្រូវតែគ្រប់គ្រងប្រជាជនរបស់ខ្លួន កុំឲ្យបង្ករជម្លោះ ឬបង្កើតការញុះញង់។ បើគ្រប់គ្រងមិនបានទេ នោះខ្ញុំនឹងបិទប្រាសាទហើយ”។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។