
ខ្លឹមសារដកស្រង់ចេញពី ឯកឧត្តម ហេង រតនា ៖ ក្រោយមានទាហានសៀមជាន់គ្រាប់មីនដោយមានម្នាក់ដាច់ជេីងម្ខាងនិងរបួសស្រាលចំនួន២នាក់(តាមរយៈសារព័ត៌មាន) ចុះផ្សាយលាបពណ៌មួលបង្កាច់កម្ពុជា រឿងគ្រាប់មីនចាស់ និងគ្រាប់មីនដាក់ថ្មី! រដ្ឋមន្ត្រីការពារជាតិសៀមស្តីទី ស្នេីសុំឱ្យកម្ពុជា ដោះគ្រាប់មីនចាស់ៗចេញ មេទ័ពជួរមុខសៀមថាគ្រាប់មីនសល់ពីសង្គ្រាម ក្រុមអង្គការដោះមីននិងក្រសួងការបរទេសសៀមថាគ្រាប់មីនដាក់ថ្មី និងប្រុងប្រៀបប្តឹងកម្ពុជាទៅUN! ជាដេីម.....។ ពិតជាច្របូកច្របល់មែន!!

មានអ្នកតាមសួរមតិយោបល់ខ្ញុំលេីបញ្ហានេះ ខ្ញុំថាសូមពិនិត្យមេីលទិដ្ឋភាពច្បាប់នៃអនុសញ្ញាមីនអន្តរជាតិនេះ ត្រង់មាត្រាទី៥ មានចែងច្បាស់ថា បូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ។
ជាក់ស្តែងឃេីញមានរូបភាពតាមប្រពន្ធ័សង្គមជាច្រេីននៅស្រុកសៀម បានធ្វេីការផ្សព្វផ្សាយរូបភាពសកម្មភាពទាហ៊ានសៀមសម្រុកដាក់គ្រាប់មីនថ្មីៗតាមព្រំដែនខ្មែរ-សៀម តេីរដ្ឋបាលសៀមនិងអង្គការដោះមីននៅសៀមមានចាត់វិធានការស៊េីបអង្កេតឬនៅ និងបានប្តឹងទៅថ្នាក់ដឹកនាំប្រទេសសៀមឱ្យចាត់វិធានការទប់ស្កាត់ឬនៅ? រឿងនេះករណីចង់ប្តឹងកម្ពុជាទៅUNពិតជាល្អហេីយ ដូចនេះគួរតែបបួលគ្នាដោយកាន់ដៃកម្ពុជាទៅប្តឹងនៅICJ តែម្តង ព្រោះថាICJ ជាតុលាការរបស់UNនេះស្រាប់! ។


