អាណិតពួកគាត់ណាស់!!! ខេត្តព្រះសីហនុ គ្រោះថ្នាក់ធម្មជាតិ ខ្យល់កន្ទ្រាក់មួយកើតឡើង បណ្តាលឲ្យរលំផ្ទះឈើមួយខ្នង រងរបួសមនុស្ស៣នាក់
ព្រះសីហនុៈ នៅវេលាម៉ោង០៨ព្រឹក ថ្ងៃ១១ ខែកក្កដា ឆ្នាំ២០១៨នេះ នៅភូមិ បឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ ខ្យល់កន្ទ្រាក់មួយកើតឡើង បណ្តាលឲ្យរលំផ្ទះឈើមួយខ្នង ទំហំ ៤គុណឮ៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បណ្តាលឲ្យម្ចាស់ផ្ទះរងរបួស៣នាក់ ១.ឈ្មោះ កែវ ភេទស្រី អាយុ ២៥ឆ្នាំ របួសធ្ងន់។ ២.ឈ្មោះ ទី ដូច ភេទប្រុស អាយុ ២៩ឆ្នាំ របួសមធ្យម។ ៣.ឈ្មោះ ដូច សម ភេទប្រុស អាយុ ៥ ឆ្នាំ របួសស្រាល។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។